កីឡាការិនីតេក្វាន់ដូសាធារណរដ្ឋកូរ៉េ ៨ រូបបានវិលត្រលប់ទៅស្រុកកំណើតវិញបន្ទាប់ពីហ្វឹកហាត់នៅកម្ពុជាអស់រយះពេលជិត២សប្តាហ៍

153

កីឡាការិនីតេក្វាន់ដូសាធារណរដ្ឋកូរ៉េមួយក្រុមដែលមានគ្នា ៨ រូប​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញបន្ទាប់ពីមកហ្វឹកហាត់រួមគ្នាជាមួយក្រុមកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជាតាំងពីថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២៦ មក ។
u1លោក Choi Yong Sok គ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបាននិយាយឲ្យដឹងថាកីឡាការិនីកូរ៉េទាំង ៨ រូបនោះមាន ២រូបជាកីឡាការិនីជម្រើសជាតិពួកគេមកកម្ពុជាដឹកនាំដោយគ្រូបង្វឹកឈ្មោះ Cho Sung Ho ពួកគេមកពីក្លិប   Suseong Women Taekwondo Team ដែលជាក្លិបដ៏មានឈ្មោះបោះសម្លេងមួយនៅកូរ៉េ ។ គួរបញ្ជាក់ថាតេក្វាន់ដូរបស់កូរ៉េខាងត្បូងគឺតេក្វាន់ដូស្ទីល W.T.F (World Taekwondo Federation) នៅរសៀលថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៦ ប្រតិភូកីឡាការិនីតេក្វាន់ដូរបស់កូរ៉េនេះបានជួបសំណេះសំណាលជាមួយ
លោកហែម សំណាង ដែលជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ ។ក្នុងពិធីសំណេះសំណាលនោះលោក ហែម សំណាង​ បានចាត់​ទុកថាការហ្វឹកហាត់រួមគ្នាបែបនេះបានធ្វើឲ្យកីឡាការិនីតេក្វាន់ដូកម្ពុជាបានទទួលបទពិសោធន៍កាន់តែច្រើនថែមទៀត ។ លោក​ចង់​បានឱកាសបែបនេះច្រើនដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាការិនីតេក្វាន់ដូកម្ពុជា ។លោក Cho Sung Hoដែលជាគ្រូបង្វឹករបស់ក្រុមកីឡាការិនី Suseong Women Taekwondo Team បាន​បញ្ជាក់​ថា​នេះ​ជាលើក​ដំបូង​ហើយ​ដែល​បាន​មក​កម្ពុជា​ហើយ​បាន​ហ្វឹក​ហាត់​រួមគ្នា​ជាមួយ​កីឡាការិ​នីជម្រើសជាតិកម្ពុជា ។u2លោកបានចាត់ទុកថាការហ្វឹកហាត់រួមគ្នាបែបនេះបានទទួលផលល្អទាំងសងខាង ព្រោះ​នេះ​ជា​ឱកាស
​​​​នៃការផ្លាស់​ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ជាមួយ​នឹងកា​រសំ​ណេះ​សំណាល​នេះ​នៅល្ងាច​ថ្ងៃដដែល​ក៏មាន​ការប្រកួត​ផ្លាស់​ប្ដូរបទពិសោធន៍រវាងកីឡាការិនីសាធារណរដ្ឋកូរ៉េជាមួយកីឡាការិនីជម្រើសជាតិកម្ពុជាដែរក្នុងនោះកីឡាការិនីកម្ពុជា ស៊ន​ សៀវម៉ី​ ក៏ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ។

អត្ថបទ: SR

Comments

Loading...