គីឡូ​ថ្មី គូ​ដណ្តើម​ខ្សែក្រវាត់​​ថ្មី​​​សប្តាហ៍​នេះ​នៅ​សង្វៀន​ ភីអិនអិន ​នា​ឆ្នាំ ២០១៧

282

នៅថ្ងៃ អាទិត្យ ទី ០៨ ខែ មករា ឆ្នាំ ២០១៧ នៅស្ថានីយទូរទស្សន៍ ភីអិនអិនរៀបចំដណ្ដើមខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធភេសជ្ជ:គោជល់វគ្គ ៥ ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ដើម្បីស្វាគមន៍ឆ្នាំ ២០១៧ នៅសង្វៀនដែលស្ថិតនៅខាងកើតស្ពានឧកញ្ញ៉ា លី យ៉ុងផាត់ ព្រែកព្នៅ

box1ក្រោយពីរដូវកាលសមរភូមិអ្នកប្រយុទ្ធភេសជ្ជ:គោជល់វគ្គ៤ បានបញ្ចប់ដែលម្ចាស់ខ្សែក្រវាត់ធ្លាក់ទៅលើកីឡាករ អ៊ុង វិរះ ការប្រកួតដណ្ដើមខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមនឹងចាប់ផ្ដើមចុងសប្ដាហ៍សប្ដាហ៍។

អ្នករៀបចំកម្មវិធីប្រដាល់រំពឹងថា ប្រភេទម្ងន់នឹងរឹតតែល្អមើលជាពិសេសអ្នកដែលទៅទស្សនាផ្ទាល់ ព្រោះមានកីឡាករជើងខ្លាំងៗចូលរួម ដូច ព្រឿង សុជាតិ, និង ពេជ្រ ម្ទេសខ្មាំងជាដើម។

ថ្ងៃអាទិត្យនេះគូដណ្តើមខ្សែក្រវាត់តម្រូវលើកីឡាករ ពេជ្រ ម្ទេសខ្មាំង ប៉ះ កីឡាករថៃ ផេតសិន ។ ចំណែក ព្រឿង សុជាតិ ជួប កីឡាករថៃ ភូន សារ៉ាត់។

box2
ការប្រកួតនឹងចាប់ផ្ដើមវេលាម៉ោង ៥:០០ ល្ងាចតទៅរៀងរាល់ថ្ងៃ អាទិត្យ។សូមចូលរួមទស្សនាដោយសេរីទាំងអស់គ្នានៅសង្វៀន ភីអិនអិន ព្រែកភ្នៅ៕

អត្ថបទ: ឆន សំណាង

Comments