ការ​ពិនិត្យកាយ​សម្បទា​កីឡា​ករ​ហែលទឹកជនពិការ និង​ធ្វើតេស្ត​ត្រៀម​ ASEAN Para Games​ ទី​៩

155

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានពិនិត្យលើ កាយសម្បទាកីឡាករ-កីឡាការិនីហែលទឹកជនពិការ ព្រមទាំងធ្វើតេស្តដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ៩ នាខែកញ្ញាឆ្នាំ២០១៧នៅប្រទេស ម៉ាឡេស៊ី ។ ការពិនិត្យនេះធ្វើឡើងនៅព្រឹក ថ្ងៃទី ០៣ មករា ឆ្នាំ ២០១៧ នេះនៅអាងហែលទឹកពហុកីឡដ្ឋានជាតិ។
e1

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានដឹកនាំមន្ត្រីក្មេងៗដែលលោកទើបនឹងបណ្ដុះបណ្ដាលបានមកចូលរួមក្នុងការធ្វើតេស្ត និង ពិនិត្យវាយតម្លៃលើកាយសម្បទាផ្ទាល់តែម្ដង។ កីឡាករ ១០ រូប និង កីឡាការិនី ២រូបចូលរួមក្នុងការពិនិត្យកាយសម្បទានិងធ្វើតេស្តនេះ។

នេះជាការធ្វើតេស្ត និង ពិនិត្យកាយសម្បទាបឋមប៉ុណ្ណោះ។ ប្រសិនបើពួកគេមានឱកាសបានចេញទៅប្រកួត
ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នោះគេត្រូវធ្វើតេស្តជាលក្ខណៈអន្តរជាតិម្ដងទៀត។

អាស៊ានប៉ារ៉ាហ្គេមលើកទី ៩នេះ កីឡាចំនួន១៦ប្រភេទត្រូវបានដាក់ឲ្យប្រកួត។ លោក
យី វាសនា បានអះអាងថាបានត្រៀមកីឡាចំនួន១០ប្រភេទដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។
កីឡាទាំង១០ប្រភេទនោះមានអត្តពលកម្ម បាល់ទះអង្គុយ ហែលទឹក បាញ់ធ្នូ បាញ់កាំភ្លើង ប៊ូលលីង បាល់
បោះរទេះ Boccia Football 5 a Side (បាល់ទាត់ជនងងឹតភ្នែកដែលលេងម្ខាង ៥នាក់) និង បាល់បោះពិការភ្នែក៕

e3
ការធ្វើតេស្តនេះកីឡាករទាំង១០រូប និង កីឡាការិនីទាំង ២រូបបានជាប់ទាំងអស់គ្នា តែពួកគេត្រូវតែសន្យា
ពិនិត្យឈាម និង មិនប្រើប្រាស់សារធាតុលើកកម្លាំងដែលគេមិនឲ្យប្រើនៅក្នុងកីឡា៕

e2

អត្ថបទ: SR

Comments

Loading...