ត្រឹម​ អាយុ​ ១៧​ ឆ្នាំ ៤​ ​ខែ​ សឿត​ ​បារាំង​ ៖«​ខ្ញុំ​គិត​តាំង​ពី​​តូច​ ​​ខ្ញុំ​​មិន​គិត​ថា​ជាប់​ពេល​នេះ​ទេ ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​​ជម្រើស​ជាតិ​»

11163

ខ្សែការពារឆ្វេងភ្នំពេញក្រោន សឿត បារាំង ដែលទើបមានអាយុត្រឹម ១៧ ឆ្នាំ ៤ ខែ បានថ្លែងប្រាប់ Sport Refresh បែបនេះ៖«ក្ដីស្រមៃរបស់ខ្ញុំតាំងពីតូចមក ចង់លេងឲ្យជម្រើសជាតិ។ ខ្ញុំនៅក្មេង ខ្ញុំមិនទាន់បានគិតទេថាជាប់…តែគិតថាថ្ងៃណាមួយនឹងជាប់ឈ្មោះក្នុងបញ្ជី។ ប៉ុន្តែខ្ញុំតែងប្រឹងប្រែង។ ថ្ងៃនេះខ្ញុំឃើញឈ្មោះខ្ញុំ ខ្ញុំរីករាយណាស់ដែលបានសម្រេចក្ដីស្រមៃ។»

ខ្សែការពារដែលឡើងលេងឈុត A ភ្នំពេញក្រោន បានពីរឆ្នាំរូបនេះបញ្ជាក់ថា មិននឹកស្មានដែលគ្រូបង្វឹក Lee Tae Hoon ជ្រើសរើសនោះទេដោយសារតែភាពក្មេងវ័យនៅឡើយ។ ការជ្រើសរើសនេះ គឺត្រៀមប្រកួតមិត្តភាពទល់នឹង ម្ចាស់ផ្ទះ អារ៉ាប់ប៊ីសៅអូឌីត នៅថ្ងៃទី ១៤ មករា ខាងមុខ។

ខ្សែការពារវ័យក្មេងដែលអាចលេងបាន ឆ្វេង ស្ដាំ និង កណ្ដាលរូបនេះតាំងចិត្តយ៉ាងមោះមុតក្នុងការហ្វឹកហាត់នៅក្លិប និង ជម្រើសជាតិដើម្បីអភិវឌ្ឍខ្លួន មិនថាថ្ងៃនេះ ឬ ទៅអនាគត ក្នុងគោលបំណងជួយរួមចំណែកបាល់ទាត់ជាតិឲ្យខ្លាំងក្លា។ យុវជនមកពីខេត្តសៀមរាបរូបនេះ នឹងខិតខំឲ្យអស់សមត្ថភាព។

Seut-Baraing
សឿត បារាំង លេខ ១៦

គួររំលឹកថា សឿត បារាំង ហ្វឹកហាត់ឈុតយុវជនភ្នំពេញក្រោន ជាង ៣ឆ្នាំ មុនឡើងលេងឲ្យ ឈុត A ភ្នំពេញក្រោន ក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ ហើយ តួនាទីភាគច្រើនគឺលេងខ្សែការពារឆ្វេង។ កាលខែ កញ្ញា ឆ្នាំ ២០១៦ កន្លងទៅ បារាំង បានបង្ហាញចង្វាក់លេងគួរឲ្យចាប់អារម្មណ៍ ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ជាមួយមិត្តរួមក្រុម កែវ សុខសិលា និង អ៊ិន សុដាវីដ។

Phnom-Penh-Edited2

បារាំង ជាអតីតយុវជន U14 និង U16 ជម្រើសជាតិ មុនហក់ឡើងទៅ U19ជម្រើសជាតិ និងបន្តមកជម្រើសជាតិ៕

បញ្ជីឈ្មោះជម្រើសជាតិ ប៉ះ អារ៉ប់ប៊ីសៅអូឌីត ថ្ងៃ ១៤ មករា

NT vs Saudi Arabia

អត្ថបទ៖ គីមលី

Comments