​គណៈ​កម្មាធិការ​ប៉ារ៉ា​ឡាំ​ពិក​កម្ពុជា​​​ធ្វើ​​តេស្ត​​កីឡាករ​​​ដើម្បី​ជ្រើស​រើស​ចូល​ ​ASEAN Para Games លើក​​ទី​៩

225

បន្ទាប់ពីធ្វើតេស្តកីឡាករ-កីឡាការិនីជនពិការលើប្រភេទកីឡាហែលទឹកចប់ កាលពីថ្ងៃទី ៣ មករា នោះ
នៅថ្ងៃទី៤ មករា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានធ្វើតេស្តលើប្រភេទកីឡាអត្តពលកម្មបន្ត
ទៀតដើម្បីរកអត្តពលិកដែលមានសមត្ថភាពសម្រាប់ចូលរួមព្រឹត្តិការណ៍ ASEAN Para Games លើកទី ៩ នៅប្រទេសម៉ាឡេស៊ី។

 

i3លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានអញ្ជើញចូលរួមត្រួតពិនិត្យការធ្វើតេស្តនេះដោយផ្ទាល់។

លោក ឡាក់ ឡុច គ្រូបង្វឹកកីឡាជនពិការកម្ពុជាបានឲ្យដឹងថាមានអត្តពលិកចំនួន៣២នាក់មកចូលរួមធ្វើតេស្តដែលក្នុងនោះមាន៧នាក់ជាកីឡាការិនី។

លោក ផៃ សុខដែរនោះបានបញ្ជាក់ថាការធ្វើតេស្តនេះគឺមានវិញ្ញាសារត់ចាប់ពី១០០ម៉ែត្រដល់៤០០ម៉ែត្រ ដែលក្នុងនោះមានវិញ្ញាសារត់សម្រាប់អ្នកពិការដៃ ពិការជើង ពិការភ្នែក ។ ចំពោះវិញ្ញាសារទេះគឺធ្វើតេស្តក្នុងវិញ្ញាសា១០០ម៉ែត្រ ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ។

i4

i5វិញ្ញាសារទេះ វ៉ាន វ៉ុន នៅតែស្ថិតនៅកំពូលគេដដែល។ ការប្រណាំង១០០ម៉ែត្រ វ៉ាន វ៉ុន ប្រើថិរវេលា១៥វិនាទី១៨ ក្នុងខណៈដែល២នាក់ទៀត១៦វិនាទី៤៣និង ១៧វិនាទី០២នោះ ។ ចម្ងាយ៤០០ម៉ែត្រវ៉ាន វ៉ុនប្រើថិរវេលា៥៦វិនាទី៨៥ឯ២នាក់ទៀត ថិរវេលា៥៩វិនាទី០២និង ១នាទី០៣ ។  ចំពោះចម្ងាយ៨០០ម៉ែត្រវ៉ាន វ៉ុន ធ្វើក្នុងថិរវេលា២នាទីគត់ ឯ ២នាក់ទៀត២នាទី០១វិនាទីដូចគ្នា ។

 

i1
លោក យី វាសនា បានកត់សំគាល់ថា ប៉ារ៉ាឡាំពិកមិនសូវមាននារីចូលរួមឡើយហើយ លោកបានអំពាវ
នាវរាល់ឆ្នាំសុំឲ្យនារីចូលរួមបានច្រើនប៉ុន្តែនៅតែមិនមាន៕

 

i2
អត្ថបទ: SR

Comments

Loading...