ខ្លះៗ​ ជុំ​វិញ​ Asian Cup 2019 ដែល​កម្ពុជា​ត្រូវ​ប្រកួត​ជម្រុះ​ដែរ

9552

ក្រោយឈ្នះ Chinese Taipei ក្នុងគ្រាប់បាល់សរុប ៤-២ នាវគ្គជម្រុះ Asian Cup Playoff ជុំទី១ ជម្រើសជាតិកម្ពុជាក្លាយជាបេក្ខភាពដើម្បីជម្រុះជុំទី ៣ ឬ ជម្រុះជុំចុងក្រោយដណ្ដើមកៅអីទៅជុំផ្ដាច់ព្រ័ត្រដែលអារ៉ាប់រួម ទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០១៩។

Cambodia
-គ្រូបង្វឹក Lee Tae Hoon កំពុងប្រមូលផ្ដុំកីឡាករហ្វឹកហាត់ដើម្បីត្រៀមប្រកួតមិត្តក្នុងន័យពង្រឹងសមត្ថភាពមុនការប្រកួតជម្រុះខាងលើមកដល់។ ថ្ងៃទី ៨ មករា កម្ពុជាប៉ះជើងឯក Malaysia Premier League, Melaka United នៅពហុកីឡដ្ឋានជាតិ។ បន្ទាប់មកកម្ពុជាធ្វើដំណើរទៅប្រកួតទល់នឹងម្ចាស់ផ្ទះ អារ៉ាប់រួម ថ្ងៃទី ១៤ មករា វេលាម៉ោង ២២ យប់។

-ការចាប់ឆ្នោតជុំទី ៣ ឬ ជុំចុងក្រោយនេះគ្រោងធ្វើឡើងនៅថ្ងៃទី ១៨ មករា ប៉ុន្តែ ត្រូវប្ដូរទៅថ្ងៃទី ២៣ មករា ឆ្នាំ ២០១៧ វិញ។

-ហ្គាម ដកខ្លួនចេញពីការប្រកួតជម្រុះជុំចុងក្រោយ តែ AFC បានផ្ដល់កៅអីជម្រុះនេះទៅ នេប៉ាល់ ជាជើងឯក AFC Solidarity Cup ចុងឆ្នាំ ២០១៦។

២៤ ក្រុមដែលត្រូវចាប់ឆ្នោតជម្រុះយក ១២ ចុងក្រោយក្នុង ៦ ពូល មាន៖

ហ្សកដានី អូម៉ង់ លីបង់ កូរ៉េខាងជើង ប៉ាឡេស្ទីន កៀស៊ីគីស្ថាន ហុងកុង ទួរមេនីស្ថាន សិង្ហបុរី វៀតណាម គុយវ៉ែត ហ្វីលីពីន ម៉ាឡេស៊ី តាហ្សីគីស្ថាន ម៉ាល់ឌីវ នេប៉ាល់ អាហ្គានីស្ថាន ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា បារ៉ែន ប៊ុយតាន់ ឥណ្ឌា យេមែន និង កម្ពុជា ។

-ការប្រកួតជម្រុះតាមពូល ទាំង ៦ នឹងចាប់ផ្ដើមពីចុងខែ មីនា ឆ្នាំ ២០១៧ នេះតទៅ។ ២ ក្រុមដែលនៅកំពូលតារាង នឹងទទួលបានកៅអីលេងជុំផ្ដាច់នៅអារ៉ាប់រួមឆ្នាំ ២០១៩។

Cambodia2

ចំណែក ១២ ក្រុមដែលជាប់ស្វ័យប្រវត្តិ និង កំពុងរង់ចាំមុនមាន៖

ម្ចាស់ផ្ទះ អារ៉ាប់រួម កាតារ កូរ៉េខាងត្បូង ជប៉ុន ថៃ អារ៉ាប៊ីសាអ៊ូឌីត អូស្ត្រាលី អ៊ូបេគីស្ថាន ស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ និង ចិន។

អត្ថបទ៖ គីមលី

Comments