បឹងកេតអង្គរ​ចែក​ផ្លូវនឹង​លោក ប្រាក់ សុវណ្ណារ៉ា ក្រោយ​ឈ្នះ​ពាន​លីគ​ និង ​​​ទទួល​ជើង​ឯក​រង​ Mekong Cup ឆ្នាំ​២០១៥

2044

ចុចអាន គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា បញ្ចប់កំណត់ត្រាអត់ដែលលើកពានលីគកំពូលកម្ពុជាក្នុងរយៈពេល ១០ ឆ្នាំ
 
 

រសៀលថ្ងៃសៅរ័ ៧ មករា នេះ ក្លិបជើងឯកលីគ បឹងកេតអង្គរប្រកាសចែកផ្លូវគ្នាជាមួយលោក គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា ដោយមានការឯកភាពគ្នាទាំងសងខាង។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប

ប្រភពបន្តថា បឹងកេតអង្គរសូមអរគុណដល់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យរបស់ក្លិបអំឡុងពេល២រដូវកាលចុងក្រោយនេះ ដោយជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៦ និង រងជើងឯកក្នុងពានរង្វាន់អន្ដរជាតិ Toyota Mekong Club Championship 2015 ដែលធ្វើលោកគ្រូក្លាយជាគ្រូជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

Prak-Sovannara7777

ប៉ុន្តែក្លិប និង លោក ទទួលស្គាល់នូវលទ្ធផលមិនសូវសមប្រកបក្នុងរយ:ពេលចុងក្រោយនេះ ហើយជឿជាក់ថាការចែកផ្លូវគ្នានេះធ្វើឡើងដើម្បីផលចំណេញជាអតិបរមាចំពោះភាគីទាំងសងខាង។

ទន្ទឹមនឹងនេះដែរ ក្លិបបញ្ជាក់ថាការចាកចេញរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ពំុមានបញ្ហាល្អក់កករអ្វីឡើយ ហើយបឹងកេតអង្គនៅតែមានការគោរព និង ក្ដីស្រលាញ់ ចំពោះលោកជានិច្ច។

Prak-Sovannara-edited

ការផ្ដោតសំខាន់របស់ក្លិបនៅពេលនេះគឺធ្វើយ៉ាងណាពង្រឹងទេពកោសល្យកីឡាកររបស់យើងអោយដល់សក្ដានុពលខ្ពស់បំផុតរបស់ពួកគេ ហើយ ក្លិបពំុមានការអត្ថាធិប្បាយអ្វីផ្សេងបន្ថែមទៀតនោះឡើយ រហូតដល់ការតែងតាំងគ្រូបង្គោលថ្មីត្រូវបានធ្វើឡើង៕

 

អត្ថបទ៖ SR

Comments

Loading...