ព្រឹត្តិការណ៍ “The 1st Cambodia Beer Volleyball League ចាប់ផ្ដើមបើកការប្រកួត

298

ព្រឹត្តិការណ៍ “The 1st Cambodia Beer Volleyball League 2017 “ បើកការប្រកួតនៅរសៀលថ្ងៃទី ៨ មករា ដោយខេត្តព្រៃវែងធ្វើជាម្ចាស់ផ្ទះមុនគេ។

ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ឯកឧត្ដម ស សុខា ដែលជាតំណាងរាស្ត្រព្រមទាំឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តព្រៃវែងបានចូលរួមក្នុងពិធីបើកការប្រកួតនេះ។

x1ការប្រកួតចែកចេញជា ៥ មណ្ឌល គឺមណ្ឌលខេត្តព្រៃវែង មណ្ឌលខេត្ត កំពង់ចាម  មណ្ឌលខេត្ត ព្រះវិហារ មណ្ឌលខេត្ត បាត់ដំបង  និង ចុងក្រោយប្រកួតនៅរាជធានីភ្នំពេញនៅពហុកីឡដ្ឋានជាតិ។
ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំបានមានប្រសាសន៍ថា «ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និង ខ្ញុំផ្ទាល់សូមគាំទ្រពីការរៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទះខេមបូឌានលីគនេះឡើងស្របកម្ពុជាកំពុង តែ អភិឌ្ឍលើ គ្រប់វិស័យក្នុងនោះការអភិឌ្ឍន៍វិស័យ អប់រំកាយ និង កីឡា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ហើយ ចាត់ទុកជាទស្សនវិស័យថ្មីមួយទៀត ដែលតម្រូវ ទិសវិស័យកីឡាជាតិ។»

ឯកឧត្តម ស សុខា បានថ្លែងថាការប្រកួតនឹងជួយឲ្យប្អូនជាកីឡាករចេះធ្វើការជាក្រុមនិងចេះជួយគ្នាទៅវិញទៅមកជាមិនខាន។ នេះជាការផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការជួបជុំរឹតចំណងមិត្តភាពសាមគ្គីភាពនិងបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈកីឡា។

ព្រឹត្តិការណ៍នេះបង្កើតឡើងក្រោមការផ្ដួចផ្ដើមរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជារួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និង កីឡា និងក្រោមការឧបត្ថម្ភ ក្រុមហ៊ុនស្រាបៀរកម្ពុជា។

x2នៅថ្ងៃបើកការប្រកួតដំបូងនេះ ក្រុមបញ្ជាការដ្ឋានអង្គរក្សប្រកួតចាញ់ក្រុមវីសាខា ០ ទល់៣សិតក្នុងពិន្ទុ២២-២៥, ១២-២៥ និង ២០-២៥។ មួយប្រកួតទៀតក្រុម កងពលធំអន្តរាគមន៍លេខ ៣ ប្រកួតឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៣ សិតទល់ ០ ក្នុង ពិន្ទុ២៥-២១, ២៥-២២និង ២៥-២០៕
អត្ថបទ: SR

Comments

Loading...