អតីតខ្សែ​ប្រយុទ្ធ​ U21ជម្រើសជាតិ​អង់គ្លេស និង Reading ​ចូល​​រួម​លេង​ឲ្យ​​ Sisaket FC

940

អតីតខ្សែប្រយុទ្ធ U21ជម្រើសជាតិអង់គ្លេស និង Reading FC, Leroy Lita ចូលរួមលេងឲ្យ Sisaket FC នៃក្របខ័ណ្ឌ Thai League ក្នុងកិច្ចសន្យាមួយឆ្នាំ។ ប៉ុន្តែប្រភពមិនបង្ហើបពីប្រាក់ឈ្នួល នោះទេ។
ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះមានបទពិសោធន៍ច្រើននៅក្នុងពិភពបាល់ទាត់អង់គ្លេស ហើយត្រូវគេរំពឹងថានឹងនាំបទពិសោធន៍ទាំងនេះធ្វើបានល្អនៅថៃលីគរដូវកាលថ្មី។  អតីតខ្សែប្រយុទ្ធ Reading រូបនេះនឹងពាក់អាវលេខ១១ នៅ Sisaket រដូវកាលថ្មី។

Leroy Lita ជាអតីតយុវជនដែលលេចធ្លោម្នាក់ក្នុងបាល់ទាត់អង់គ្លេស។ គេស្គាល់ខ្សែប្រយុទ្ធរូបពេលលេងឲ្យ Reading និង Swansea។ បន្ទាប់មកក៏ផ្លាស់ទៅលេងឲ្យក្លិបជាច្រើនដូចជា Birmingham, Middlesbrough, និង Charlton ជាដើម៕

15965294_1681228538835440_3545307802526349543_n

 

វីដេអូ ការស៊ុតរបស់ Lita ទល់នឹង Man City 2006/2007

vs Chelsea

ប្រែសម្រួល៖ គីមលី ប្រភព៖ Football Forward Thailand

Comments