កីឡាករ​វ័យ​​១៧​​ឆ្នាំ​របស់ Chonburi ទៅ​ចូល​រួម​ក្លិប​ជប៉ុន​នៅ​ J3 ​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង

573

កីឡាករវ័យ ១៧ ឆ្នាំរបស់ Chonburi , Sittichok Phaso នឹងទៅចូលរួមលេងឲ្យ Kagoshima United FC ដែលស្ថិតនៅលីគលំដាប់ទី៣ជប៉ុនក្នុងលក្ខខណ្ឌខ្ចីជើង ១ ឆ្នាំ។

បន្ទាប់ពីការធ្វើតេស្ត យុវជនរូបនេះបានធ្វើឲ្យក្លិបខាងលើទាក់ចិត្ត ហើយក៏បានទាក់ទងក្លិបលីគថៃយករូបគេទៅលេងនៅជប៉ុន។  យុវជនរូបនេះនឹងចាប់ផ្ដើមហ្វឹកហាត់នៅក្លិបជប៉ុននេះ នាថ្ងៃទី ២៤ មករា ២០១៧ ខាងមុខ។

Sittichok Phaso ត្រូវគេចាត់ទុកថាជាខ្សែប្រយុទ្ធល្អបំផុតម្នាក់ក្នុងជំនាន់របស់ពួកគេ។ ខ្សែប្រយុទ្ធរូបនេះត្រូវបាន បញ្ចូលក្នុងបញ្ជីកីឡាករយុវជនល្អបំផុតទាំង ៦០ ក្នុងលោក ឬ ហៅថា “60 Best Young Talents” ដោយ The Guardian កាលខែ តុលា ឆ្នាំ ២០១៦៕
ចុចអាន U19 ថៃ ៥ រូបទៅធ្វើតេស្តនៅក្លិបលីគលំដាប់ទី៣ ជប៉ុន Tottori និង Ryukyu
Choburi

ប្រែសម្រួល៖ គីមលី ប្រភព៖ Football Forward Thailand

Comments

Loading...