Klopp ​បង្ហើប​ពី​រឿង​អនាគត​ Sturridge ​ថា​គួរ​នៅ​ ឬ​គួរ​ចាក​ចេញ

2222

អ្នកចាត់ការ Jurgen Klopp របស់ក្រុម Liverpool បានបង្ហើបប្រាប់ពីរឿងអនាគតរបស់ខ្សែប្រយុទ្ធកំពូលពូកែខាងរបួស Daniel Sturridge ថាកីឡាកររូបនេះ នឹងមានអនាគតល្អប្រសើជាមួយ Liverpool បានរូបគេជា១០០% ហើយលោកគ្មានគំនិតចង់លក់រូបគេចេញ នៅខែមករានេះទេ។

danielsturridge-cropped_6kjrflebtzq01kgqvvruqmbzd
Klopp បាននិយាយថា៖ “ចំពោះសមត្ថភាព និងទេពកោសល្យរបស់ Sturridge គ្មានអ្វីគួរឲ្យសង្ស័យឡើយ គាត់ជាកីឡាករល្អបំផុត លេងបានល្អបំផុតម្នាក់លើទីលាន។ ប៉ុន្តែចំណុចខ្សោយរបស់គាត់គឺ របួសច្រើន កម្រនឹងជាសះស្បើយ១០០%ណាស់។ ដូច្នេះបើគាត់ Fit គ្រប់គ្រាន់វិញ ខ្ញុំមិននិយាយពីអនាគតគាត់ទៀតទេ ព្រោះពេលនេះយើងមកដល់ពាក់កណ្តាលរដូវកាលហើយ។ បើគាត់នៅបន្តជាមួយយើង ខ្ញុំគិតថា វាជារឿងល្អសម្រាប់គាត់ និងជារឿងល្អសម្រាប់យើងដែរ”។

Sturridge រដូវកាលនេះ បានចូលលេងជម្រើសដំបូងតែ៥ប្រកួតទេ និងអង្គុយកៅអីបម្រុងចំនួន ១៧ប្រកួតនៅ Premier League។ ប៉ុន្តែកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បង្ហាញខ្លួននៅ EFL Cup ២ប្រកួត ស៊ុតបាន៤គ្រាប់ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន៕

ប្រែសម្រួល៖ យ៉ារី | ប្រភព៖ Goal

Comments