គ្រូបង្វឹកថៃ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​​កំពូល​ស៊ុត​ទាំង ៥ នៅ​អាស៊ី

1166

១-Sunil Chhetri ឥណ្ឌា រកបាន ៥១ គ្រាប់

Sunil Chhetri ជាអ្នករកគ្រាប់បាល់បានច្រើនឲ្យជម្រើសជាតិ ពោល ៥១ គ្រាប់ក្នុង ៩១ ប្រកួត និង ជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេ ពីឆ្នាំ ២០១១ ដល់ ២០១៦។

[ATHLETE NAME] competes in [EVENT DETAIL] during day three of the 2014 Asian Games at on September 22, 2014 in Incheon, South Korea.

២- អតីតខ្សែប្រយុទ្ធជម្រើសជាតិថៃ និង ជាគ្រូបង្វឹកជម្រើសជាតិថៃ បច្ចុប្បន្ន លោក Kiatisuk Senamuang ស៊ុតឲ្យជម្រើសជាតិថៃរហូតដល់ ៧០ គ្រាប់ក្នុងកំណត់ត្រាប្រទេសនេះ។ Kiatisuk មានឈ្មោះបោះសំឡេងសម្បើម ជាពិសេសថ្មីៗ ដែលនាំឲ្យ ថៃឈ្នះជើងឯក AFF Suzuki Cup ពីរដង ប៉ុន្តែ អ្នកដែលស៊ុតបានច្រើនជាងគេក្នុងប្រវត្តិបាល់ទាត់ថៃ គឺ Piyapong Pue-on ដែលរកបានរហូត ៧៧ គ្រាប់។

Kiatisuk ដែលមានរហ្សនាម Zico លេងឲ្យជម្រើសជាតិពីឆ្នាំ ១៩៩២ ដល់ ២០០៧។ ចំណែក Piyapong លេងឲ្យថៃ ពីឆ្នាំ ១៩៨១ ដល់ ១៩៩៧។

BANGKOK-THAILAND- Match photo during AFF Suzuki Cup 2016 Final Rounds Final Leg2 between Thailand v Indonesia at the Rajamangala Stadium, Thailand on December 17, 2016. Picture by Thananuwat Srirasant/Lagardere Sport.

៣- Hussein Saeed អតីតជម្រើសជាតិអ៊ីរ៉ាក់ រកបាន ៧៨ គ្រាប់
Hussein Saeed រកបាន ៧៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៧ ដងឲ្យ អ៊ីរ៉ាក់។ រូបគេចំណាយពេលលេងឲ្យក្លិប Al Talaba នៅក្រុង Baghdad ក្នុងរយៈពេល ១៤ ឆ្នាំ។

៤- Kunishige Kamamoto អតីតកីឡាករជម្រើសជាតិជប៉ុន រកបាន ៨០ គ្រាប់

Kunishige Kamamoto ជាអ្នកស៊ុតបានច្រើនបំផុតសម្រាប់ជប៉ុន និង នៅអាស៊ីទី៣ ដោយរកបាន ៨០ គ្រាប់ក្នុង ៨៤ ប្រកួត។ Kamamoto លេងឲ្យជប៉ុន ពីឆ្នាំ ១៩៦៤ ដល់ ១៩៧៧។

YOKOHAMA, JAPAN - JUNE 07: Kunishige Kamamoto of the Japan Stars Team waitd for the ball during the +1 football match between Japan Stars and World Stars at Nissan Stadium on June 7, 2008 in Yokohama, Kanagawa, Japan. (Photo by Junko Kimura/Getty Images)

៥- Ali Daei អ៊ីរ៉ង់ ស៊ុតបាន ១០៩ គ្រាប់

Ali Daei ជាកីឡាករស៊ុតបានច្រើនជាងគេបំផុតនៅប្រវត្តិសាស្ត្របាល់ទាត់អាស៊ីដោយរកបាន ១០៩ គ្រាប់។ គេលេងបាន ១៤៩ ប្រកួត ពីឆ្នាំ ១៩៩៣ ដល់ ២០០៦។ Daei លេងឲ្យក្លិបច្រើននៅអ៊ីរ៉ង់ និង ចំណាយ ៥ ឆ្នាំ នៅអាល្លឺម៉ង់ដោយលេងឲ្យ Hertha BSC និង Bayern Munich ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ ១៩៩៩។

LEIPZIG, GERMANY - JUNE 21: Ali Daei of Iran skips past Mateus of Angola during the FIFA World Cup Germany 2006 Group D match between Iran and Angola played at the Zentralstadion on June 21, 2006 in Leipzig, Germany. (Photo by Shaun Botterill/Getty Images)

ប្រែសម្រួល៖ គីមលី ប្រភព៖ foxsportsasia

Comments