ត​ខ្សែ​ជីវិត​ Ronaldo ដែល​ទើប​ឈ្នះ​​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​

723

ឆ្នាំ ២០១៦ Ronaldo ក្រសោបបានពានផ្ទាល់ខ្លួនជាច្រើនជាពិសេស ពាន Bollon d’Or និង ថ្មីៗ ឈ្នះពានកីឡាករល្អបំផុតក្នុងលោក។ ទម្រាំដល់ពេលនេះ Ronaldo បានឆ្លងកាត់ច្រើនឧបសគ្គ។ ឥឡូវនេះ Sport Refresh សូមលើកយកពីចំណុច ២៦ ដល់ ៣០ ដែលរូបគេបានជួបក្នុងជីវិតជាក់ស្ដែង។

 

26. ទោះជាជំនាញជើងស្ដាំ តែ Ronaldo ក៏អាចប្រើជើងឆ្វេងដើម្បីគ្រប់គ្រងបាល់ , Cross, និង បញ្ចប់ទីបានយ៉ាងល្អ។

 

27. អតីតប្រធាន FIFA លោក Sepp Blatter ធ្លាប់ថា Ronaldo ជាមេបញ្ជាការនៅលើទីលានបន្ទាប់ពីគេបាល់ ១១ ម៉ែត្របញ្ចូលទីទល់នឹង Sevilla នាឆ្នាំ ២០១៣។

 

ro.vresize.1200.675.high_.34
រូបឈ្នះពានកីឡាករល្អក្នុងលោកថ្មីៗ

28. នៅឆ្នាំ ២០០៦, Ronaldo បើហាងលក់សម្លៀកបំពាក់ឈ្មោះថា “CR7” នៅលើកោះ Madeira នៅប្រទេស ព័រទុយហ្គាល់។ បន្ទាប់មកក៏ពង្រីក ហាងមួយទៀតនៅក្រុង Lisbon នាឆ្នាំ ២០០៨។ ហាងនោះមានលក់ដូចជា ខ្សែក្រវាត់ ខោខូវប៊យ និង មានច្រើនទៀត។

 

29. Ronaldo ប្រឈមនឹងបញ្ហាផ្ទាល់ខ្លួននៅឆ្នាំ ២០០៧ នៅពេលម្ដាយរបស់ខ្លួនត្រូវពិនិត្យទៅរកឃើញមហារីកដើមទ្រូង។

 

30.នៅឆ្នាំ ២០០៨ មួយឆ្នាំបន្ទាប់ពីចុះកុងត្រា ៥ ដែលមានតម្លៃ ៣១ លានផោន Ronaldo ជាប់កំណត់ត្រាស៊ុតបានរហូតដល់ ៤២ គ្រាប់ក្នុង ១ រដូវកាល និង ធ្វើឲ្យរូបគេឈ្នះពាន FIFA World of the Year ។

 
នៅមានតលេខ ក្រោយទៀត….

 

ចុចអាន  ដល់ចំណុច Ronaldo ជាកីឡាករទី១របស់ Manu ដែលឈ្នះពាន Ballon d’Or, ហែទ្រីកដំបូង , ប្រធានក្រុមដំបូង …(ត)

 
ប្រែសម្រួល៖ គីមលី ប្រភព៖ Uselessdaily

Comments