កីឡាករ​លោត​ទឹក​កូន​ខ្មែរ​-អាមេរិក Jorden Pisey ចែក​រំលែក​បទ​ពិសោធន៍​និង​បន្ត​ជួយ​​កីឡា​លោត​ទឹក​កម្ពុជា

  • ក្រោយធ្វើ​​ដំណើរ​មក​ដល់​​ កីឡាករ​​ជំនាញ​លោតទឹកកូនខ្មែរសញ្ជាតិអាមេរិក Jorden Pisey Windle ក៏បាន​មក​កាន់​ទី​ស្នាក់​ការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​ ដើម្បី​ចែក​រំលែក​បទពិសោធន៍ ​លោត​ទឹក​ដល់​កីឡាករ​ កីឡាការិនី​កម្ពុជា​នៅអាងហែលទឹក​ក្នុងពហុកីឡដ្ឋានជាតិ ​កាលពីព្រឹក​ថ្ងៃទី ១២​ ខែ ឧសភាកន្លងទៅ។ Jorden Pisey ត្រូវ​បាន​ម្តាយ​ និង​ ​ឱពុក​ចញ្ចឹម​​​នាំ​យក​ ទៅ​រស់​នៅ​​ អាមេរិក។​

    Jorden Pisey Windle​ បានប្រាប់​​ថា ​«ខ្ញុំពិត​ជា​ចង់​មក​ជួយ​ដល់​ប្រទេស​កំណើត​ខ្លួន​ខ្លាំង​ណាស់​ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​គឺជាកីឡាករ​ជម្រើស​ជាតិ​លោក​ទឹក​របស់​សហរដ្ឋអាមេរិក​ ដូច្នេះ​ខ្ញុំ​មិន​អាច​មក​ប្រកួត​តំណែង​ឲ្យ​ប្រទេស​ណា​បាន​ក្រៅ​ពីអាមេរិកឡើយ​​នៅ​ក្នុង​អំឡុង​ពេល​នេះ​ពីព្រោះ​នេះ​ គឺជាច្បាប់​អាមេរិក។»

    ឱពុក​ចិញ្ចឹម​​របស់​ Jorden Pisey លោក​ Jery​ មានប្រសាសន៍ថា​ ​បច្ចុប្បន្ន  Jorden Pisey ជា​កីឡាករ​ជម្រើសជាតិ​អាមេរិក​ផ្នែកកីឡាលោត​ទឹក​ តាម​ច្បាប់​​របស់សហព័ន្ធកីឡាហែល​ទឹក​អន្តរជាតិ ​គឺ​កីឡាក​រ​តែ​ម្នាក់​មិន​អាច​លេង​តំណាង​ឲ្យ​ប្រទេស​២​ បាននោះទេ​ ​ក្នុង​កម្មវិធីតែ១​ដូច​គ្នា​នោះ​ ដោយ​ហេតុ​ថា​ Jorden Pisey ត្រូវ​ចូល​រួម​ប្រកួត​កីឡាអូឡាំពិក​រដូវក្តៅ​នៅ​ទីក្រុងរីយូ​ប្រទេសប្រេស៊ីល។​

    Jorden Pisey (2)

    តែ​ថៃ្ងអនាគត​ក្នុងនាម​ “ខ្ញុំ​ជា​ឱពុក​​ចិញ្ចឹម​នឹង​​ជំរុញ​ឲ្យ​ Jorden Pisey ​មកជួយ​ដល់​ប្រទេស​កម្ពុជាវិញ។”
    លោក​អះអាងថា​ Jorden Pisey Windle​ គឺជា​កីឡាករ​លោតទឹក​ជម្រើស​ជាតិអាមេរិក​​ហើយ​កាល​ពី២​ខែកន្លង​ទៅ​នេះ​កីឡាក​រ​រូបនេះ​ទើ​បតែ​ដណ្តើម​បានមេដាយសំរិទ្ធ​ពីការ​ប្រកួត​ក​ម្រឹត​ពិភពលោក ​​ ពិសេស​នៅ​ប៉ុន្មាន​​ខែ​ខាមុខ​​នេះ​​ រូប​គេនឹង​ចូល​រួម​ការ​ប្រកួ​តកីឡាអូឡាំពិក​រដូវក្តៅនៅ​ទីក្រុង​រីយូប្រទេសប្រេស៊ីល។​
    Jorden Pisey (1)
    លោក ហែម គិរី ​អគ្គលេខាធិការសហព័ន្ធកីឡា​ ហែល​ទឹក​កម្ពុជា​ បាន​ថ្លែងពីចំណាបអារម្មណ៍​ជុំ​វិញ​ ការ​មករបស់​កីឡាករ Jorden Pisey នៅ​ពេលនេះ​ថា​ជា​រឿង​ល្អ ​ដោយ​រូប​គេ​បាន​ចែក​រំលែក​បទពិសោធន៍​លើវិញ្ញាលោតទឹក​ក្នុង​ចំណោម​វិញ្ញាសា​ផ្សេងៗ​ក្នុងវិស័យកីឡាហែលទឹក ។​

    Jorden Pisey (3)

    សូមបញ្ជាក់ថា​ នេះ​ជា​ដំណើរលើក​ទី១​ របស់​ Jorden Pisey Windle មក​កាន់​ប្រទេស​កំណើត​របស់ខ្លួន ​ក្រោយ​ចាក​ចេញ​​ជាង​​១៥ឆ្នាំ។ ​​ដំណើរទស្សន​កិច្ចនេះ​ នឹង​​ចំណាយ​​ពេល​១​សប្តាហ៏ ​ដើម្បី​ទៅសួរ​សុខទុក្ខ និង​លើក​ទឹក​ចិត្ត​កុមារ​កំព្រា​នៅតាម​បណ្តាអង្កការ​នានា​ ពិសេស ​កីឡាករ​រូប​នេះ​បាន​មក​ចែករំលែកបទ​ពិសោធន៏កីឡា​លោត​ទឹកប្រភេទ​កីឡាលោតទឹក​នេះ​ ដល់​កីឡាករ​ហែល​ទឹកកម្ពុជា៕

    អត្ថបទ៖ SR

     

    អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH