អំពី I.T.F Junior 2016 ដែលកម្ពុជា​កំពុងធ្វើជា​ម្ចាស់ផ្ទះ ​

226

កម្ពុជាកំពុង តែធ្វើជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍ Tep Khunnah Memorial Cup I.T.F Junior 2016 នៅ ទីលាន មជ្ឍមណ្ឌលហ្វឹកហ្វឺនកីឡាជាតិក្បែរ Cambodia Country Club ផ្លូវ ២០០៤។

ព្រឹត្តិការណ៍នេះចាប់ផ្ដើមតាំងពីថ្ងៃទី ២២ តុលាមកម្ល៉េះតែនោះជាវគ្គជម្រុះហើយនៅថ្ងៃទី២៤តុលាគឺ ជាព្រឹត្តិ
ការណ៍ប្រកួតផ្លូវការចាប់ផ្ដើមតែម្ដង។ ថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២២ តុលា លោក ទេព រិទ្ធិវីទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី២៩តុលាដែលនេះជាការប្រកួតដ៏តឹងតែងមួយរវាងអ្នកវាយកូនបាល់ជំនាន់ក្រោយដែលមានអាយុចាប់ពី១៤ ទៅក្រោម១៨ឆ្នាំ។

កីឡាករ កីឡាការិនីដែលចូលរួមមានមកពីប្រទេសក្នុងទ្វីបអាស៊ីដូចជាថៃ ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបូរី Chinese Taipei ចិន ហុងកុង  ម៉ាកាវ ជប៉ុន កូរ៉េ អាមេរិក អូស្ដ្រាលី និង ស៊ុយអែត។ ក្នុងនោះកីឡាករសរុប៤៧នាក់ និង កីឡាការិនី ៣៧នាក់។

Tennis
សម្រាប់កម្ពុជាមានកីឡាករវ័យក្មេង៦រូបគឺទេព ធីម៉ូថេ ឈាង វណ្ណសិទ្ធ ឃ្លាំង ពន្លក សែន សុផុន ឡេង សារិនរាជ្យ និង សម ដេវីដ ។ ចំពោះកីឡាការិនីមាន ២ រូបគឺកីឡាការិនីហូ ស្រីណុច និង ហួ ស្រីពៅ ។
លោកអគ្គលេខាធិការបន្តថាការធ្វើជាម្ចាស់ផ្ទះបែបនេះមានផលចំណេញច្រើនណាស់ព្រោះយើងមានឱកាស
ដាក់កីឡាករ-កីឡាការិនីវ័យក្មេងរបស់យើងបានលេងច្រើន ។
អគ្គលេខាធិការខាងលើបញ្ជាក់ទៀតថាឆ្នាំក្រោយមាន ៥ព្រឹត្តិការណ៍ទៀត ហេតុ នេះឆ្នាំនេះក្នុងនាមសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រូវតែធ្វើឲ្យបានល្អ។ ការប្រកួតនេះពុំមានប្រាក់រង្វាន់ឡើយតែជាការប្រកួតប្រជែងដ៏សំខាន់ដើម្បីទទួលបានពិន្ទុសម្រាប់ចំណាត់ថ្នាក់យុវជនរបស់សហព័ន្ធវាយកូនបាល់អន្តរជាតិ (I.T.F)៕

 

អត្ថបទ៖ SR

Comments