កីឡាការិនី Svetlana Kuznetsova គឺអ្នកទី១ ដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពាន WTA Finals ក្រោយយកឈ្នះ កីឡាការិនី Karolina Pliskova នៅសិង្ហបុរី។
Kuznetsova ដែលមានវ័យ ៣១ ឆ្នាំយកឈ្នះកីឡាការិនីសញ្ជាតិឆេក ក្នុងលទ្ធផល 3-6 6-2 7-6 (8-6)។
Kuznetsova ថ្លែងថា «ខ្ញុំមានអារម្មណ៍ថា ការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើនជាកម្លាំងចិត្ត ហើយខ្ញុំក៏មិនធ្វើឲ្យអ្នកខកចិត្តដែរ។ ខ្ញុំត្រូវតែជម្នះគ្រប់ការប្រកួត។»
ការប្រកួត WTA Finals នេះគេបែងចែកជា White Group និង Red Group ដែលមានកីឡាការិនីខ្លាំងៗ ក្នុងលោក។
ប្រែសម្រួល៖ SR ប្រភព៖ BBC