កីឡាការិនី Wei Jia Ling និង​​ កីឡាករDalisay Drego ទទួល​ចំណាត់​ថ្នាក់​លេខ១​នៅ​កម្ពុជា ​ក្នុង​​ព្រឹត្តិការណ៍​ Tep Khunnah Memorial Cup

359

ក្នុងវិញ្ញាសាឯកត្តជនយុវនារីកីឡាការិនីចិន Wei Jia Ling បានចំណាត់ថ្នាក់លេខ ១
បន្ទាប់ពីយកឈ្នះកីឡាការិនីសិង្ហបូរី SEAH Charmaine Shi Yi ក្នុងលទ្ធផល ៧ – ៦ និង ៦ – ៣  ក្នុងព្រឹត្តិការណ៍ Tep Khunnah Memorial Cup ITF Junior 2016 ដែលបញ្ចប់នាព្រឹកថ្ងៃទី ២៩ តុលានេះនៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ (ផ្លូវ ២០០៤ ក្បែរ ខេមបូឌានខុនទ្រីក្លិប)។

ITF-Cambodia-Tennis22
ចំណែក វិញ្ញាសាឯកត្តជនយុវជនវិញនោះចំណាត់ថ្នាក់លេខ ១បានទៅកីឡាករហ្វីលីពីន Garcia Dalisay Drego បន្ទាប់ ពីយកឈ្នះកីឡាករម៉ាឡេស៊ីឈ្មោះ Koey ក្នុងលទ្ធផល ៦-២ និង ៦-១ នោះ។

ITF-Cambodia-Tennis33

ចំពោះវិញ្ញាសាវាយគូនារីចំណាត់ថ្នាក់លេខ ១ បានទៅកីឡាការិនីជប៉ុន Fukutokurisa ដែលជាគូជាមួយ
Ichinoruma ដែលយកឈ្នះគូកីឡាការិនី Hseh Pei Ju មកពីតៃវ៉ាន់ ជាគូជាមួយកីឡាការិនីសិង្ហបូរី Seah –C ក្នុង ពិន្ទុ៧ – ៦ និង ៦ – ៣។

ITF-Cambodia-Tennis44
រីឯ វិញ្ញាសាវាយគូបុរសវិញនោះកីឡាករចិន Shen Ao និង Zeng Sida បានយកឈ្នះកីឡាករឥណ្ឌា
Bollipalli និង Ratakonda Sriwatsa ក្នុងលទ្ធផល៦ – ៤ និង ៦ – ២៕

ITF-Cambodia-Tennis55

អត្ថបទ៖SR

Comments