ល្បី​ពេញ​អាស៊ី! វិបសាយ footballchannel Asia ចុះ​​ផ្សាយ​ថា​ ចាន់ វឌ្ឃនាកា ទៅ​ធ្វើ​តេស្ត​នៅ​ក្លិប​លីគ​ទី៣ របស់​ជប៉ុន

78201

មានវិបសាយក្នុងស្រុកខ្លះបានចុះផ្សាយថា ចាន់ វឌ្ឍនាកា ទៅទស្សនិច្ច និង ហ្វឹកហាត់នៅនៅក្លិបលំដាប់ទី៣នៅជប៉ុន មួយសប្ដាហ៍ ប៉ុន្តែ វិបសាយ footballchannel បានចុះផ្សាយថា ចាន់ វឌ្ឍនាកា ទៅធ្វើតេស្តនៅក្លិប Fujieda MYFC នៃលីគលំដាប់លំដាប់ទី៣ មួយសប្ដាហ៍។

Chan--Vathanaka33

អមទៅនឹងការធ្វើតេស្តរបស់ វឌ្ឍនាកា ក្លិប Fujieda MYFC ក៏ផ្ដល់ជូនសម្ភារៈហ្វឹកហាត់ចំនួន, សម្ភារៈពេទ្យ, កិច្ចព្រមព្រៀងដោះដូរកីឡាករនៃក្លិបទាំងពីរ, និង ការអភិវឌ្ឍន៍យុវជនជាដើម។

ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើតេស្ត វឌ្ឍនាកា នឹងត្រលប់មកហ្វកឹហាត់នៅក្រុមជម្រើសជាតិវិញដើម្បីត្រៀមខ្លួនលេងពាន AFF Suzuki Cup 2016 ដែលកម្ពុជា ប៉ះ ម៉ាឡេស៊ី នាថ្ងៃទី ២០ វិច្ឆិកា ខាងមុខ។

Chan--Vathanaka

បើសិនជាអាចជាប់ក្នុងលក្ខខណ្ឌខ្ជីជើង ឬ បានលេងនៅក្លិបលីគលំដាប់ទី៣នេះមែន វឌ្ឍនាកា គឺជាកីឡាករខ្មែរដំបូងគេ ដែលអាចលេងនៅលីគអាជីពនៅជប៉ុនក្នុងកំណត់ត្រាបាល់ទាត់កម្ពុជា៕

ប្រែសម្រួល៖ គីមលី ប្រភព៖ footballchannel

 

Comments