Andy Murray មាន​មោទនភាព​​​ចំពោះ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​លោក

264

កីឡាករវាយកូនបាល់របស់ចក្រភពអង់គ្លេស Andy Murray ឡើងកាន់ចំណាត់ថ្នាក់លេខ១ក្នុងតារាងកីឡាករវាយកូនបាល់ក្នុងលោក ដោយរុញច្រានកីឡាករវាយកូនបាល់សញ្ជាតិ ស៊ែប ឲ្យធ្លាក់ទៅលេខ២វិញកាលថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើយោងតាម វិបសាយ Sky Sport។

Murray បញ្ជាក់ថា «ខ្ញុំមានមោទនភាពណាស់ដែលអាចធ្វើរឿងនេះ បាន។ វាមិនមែនសុបិនកាលនៅកុមារ។ ខ្ញុំគ្រាន់តែលេងឲ្យក្លាយជាកីឡាករអាជីពម្នាក់ និង ព្យាយាមឲ្យចូលប្រអប់លេខ ១០០ ប៉ុណ្ណោះ។»

skysports-andy-murray-paris-masters-tomas-berdych_3824237

កីឡាករវ័យ ២៩ឆ្នាំបន្ថែមថា ពីលេខ ២ ទៅលេខ១ គឺជាគម្លាតតូចណាស់ ព្រោះតែ មួយលេខប៉ុណ្ណោះ ប៉ុន្តែ វាជាការប្រឹងដ៏លំបាកខ្លាំងណាស់ដើម្បីឈានដល់ចំណុចនេះ។

គួររំលឹកដែរថា And Murray ធ្លាប់ឡើងដល់លេខ ២ ម្ដងកាលឆ្នាំ ២០០៩៕

 

ប្រែសម្រួល៖ គីមលី ប្រភព៖ Skysports

 

Comments