Foxsportsasia ថា Real Madrid ​មាន Ronaldoតែ​ខ្មែរ​មាន ចាន់ វឌ្ឍនាកា

76035

Foxsportsasia បានរៀបរាប់ថា Real Madrid មាន Ronaldo (CR7) ប៉ុន្តែ កម្ពុជាមានស៊ុបពើ ស្ដារ ចាន់ វឌ្ឍនាកា ឬ CV11 ដែលល្បីខ្លាំងក្នុងពិភពបាល់ទាត់នៅកម្ពុជា។ ប្រភពដដែលជឿជាក់ថា ខ្សែប្រយុទ្ធរូបនេះនឹងជាកីឡាករសំខាន់ម្នាក់ដែលបង្កព្យុះភ្លៀងនៅ AFF Suzuki Cup ចាប់ពីថ្ងៃទី ១៩ វិច្ឆិកា តទៅ។
Chan--Vathanaka33

វិបសាយដដែលនេះ ក៏ប្រដូចដែរថា Barca មាន Neymar  តែ កម្ពុជាក៏មានតារាល្បីរបស់ខ្លួន ចាន់ វឌ្ឍនាកា នេះឯង។ ហើយមូលហេតុដែលថា វឌ្ឍនាកា ធ្វើបានល្អនៅ Suzuki Cup ព្រោះជាកីឡាករស្បែកជើងមាសពីររដូវកាលជាប់គ្នា ដោយឆ្នាំមុន ស៊ុតបាន ៣៥ គ្រាប់ និង ក្លាយជាកីឡាករល្អសម្រាប់ MCL ទៀតផង។ ចំណែកឆ្នាំ ២០១៦នេះ រូបគេរកបាន ២២ គ្រាប់ ឈ្នះពានស្បែកជើងមាស និង ឈ្នះពានកីឡាករល្អប្រចាំលីគកម្ពុជាជាថ្មីម្ដងទៀត។

រូបជាប់កីឡាករល្អវ័យក្មេងឆ្នាំ ២០១២ និង ឈ្នះស្បែកជើងមាសពានសម្ដេច ហ៊ុន សែន ឆ្នាំ ២០១៣ និង បន្ទាប់មកឈ្នះពានកីឡាករល្អឆ្នាំ ២០១៤ ទៀតផង។

អតីតគ្រូបង្វឹកភ្នំពេញក្រោនលោក Sam Schweingruber បានផ្ដល់បទសម្ភាសន៍ថា គេជាខ្សែប្រយុទ្ធមានទេពកោសល្យ និង ជំនាញញាក់ដោយប្រើជើងឆ្វេងរបស់គេក្នុងរាល់ស្ថានភាពលំបាក។

Sam បញ្ជាក់ទៀតថា ខ្សែប្រយុទ្ធមកពីខេត្តកំពតរូបនេះមិនសូវពាក់ព័ន្ធនឹងការលេងការពារ ប៉ុន្តែប្រយុទ្ធប្រកបដោយគុណភាព ជាពិសេសការស៊ុតបាល់ពីចម្ងាយក៏មិនធម្មតាដែរ។

 

Chan--Vathanaka អតីតខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀងរូបនេះ ជាកម្លាំងសំខាន់សម្រាប់វគ្គជម្រុះ AFF Suzuki Cup 2016 នៅកម្ពុជា ដែលជួយឲ្យគោព្រៃឡើងវគ្គចែកពូលជាប្រវត្តិសាស្ត្រ។ នេះហើយដែល Foxsportsasia ជឿថារូបគេអាចធ្វើបានល្អ ទៀតនៅជុំផ្ដាច់ព្រ័ត្រ៕

 

ប្រែសម្រួល៖ គីមលី ប្រភព៖ foxsportasia

Comments