វិបសាយវៀតណាមថាឲ្យ​តែ​និយាយអី ចាន់ វឌ្ឍនាកា ​មាន​អ្នក​មើល​កម្ពុជា​រាប់​លាន​នាក់

84266

ចាន់ វឌ្ឍនាកា ជាខ្សែប្រយុទ្ធល្អបំផុតរបស់ជម្រើសជាតិកម្ពុជា និង ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតសម្រាប់វៀតណាមមុនជួបគ្នាថ្ងៃស្អែកម៉ោង ៦ កន្លះល្ងាច។

គ្រាន់តែ Live Stream ឬ លើ Facebook មានអ្នកមើលរាប់លាននាក់ពីកម្ពុជា។ ចំនួននេះហើយដែលវិបសាយ bongdaplus ចាត់ទុកថា ចាន់ វឌ្ឍនាកា ជាតារាបាល់ទាត់ដែលកំពុងរះចែងចាំងខ្លាំងនៅកម្ពុជា។

F-Chan-Vathanaka
វឌ្ឍនាកា (ខៀវ) ពេលលេងទល់នឹង ក្រុមឡាវ នៅវគ្គជម្រុះ

 

ប្រភពដដែលបញ្ជាក់ថា កីឡាករដែលកើតនៅឆ្នាំ 1994 ហាក់ដូចជាកើតមកដើម្បីស៊ុតបញ្ចូលទីអីចឹង។ គេចាំមិនភ្លេច ខ្សែប្រយុទ្ធ វ័យ ២២ ឆ្នាំរូបនេះ ស៊ុត ៨ គ្រាប់ ពេល បឹងកេតអង្គរ ឈ្នះ គីរីវង់សុខសែនជ័យ ១២-២ កាលឆ្នាំ ២០១៥។ ឆ្នាំនោះហើយ ដែល ខ្សែប្រយុទ្ធមកពីកំពតរូបនេះរកបាន រហូតដល់ ៥៥ គ្រាប់ គ្រប់ការប្រកួតឲ្យ បឹងកេតអង្គរ និង ឈ្នះស្បែកជើងមាសនៅលីគកំពូលកម្ពុជា។

ឆ្នាំ ២០១៦ ក៏ឈ្នះស្បែកជើងមាសដោយរកបាន ២២ គ្រាប់មុនចប់រដូវកាល។ គ្រប់គ្នាគិតថាលីគកម្ពុជានៅកម្រិតទាបដែលងាយស្រួលដើម្បីរកគ្រាប់បាល់ តែធាតុពិតគេជាខ្សែប្រយុទ្ធនេះមានគុណភាព ព្រោះអាចស៊ុតបញ្ចូលទីក្រុមកំពូលនៅអាស៊ាន។ ជាពិសេស ដែលមិនអាចបំភ្លេចបាន គឺ រកបានហែទ្រីកទល់នឹង  Becamex Bin Duong ក្នុងពានរង្វាន់ Toyota Mekong Cup 2016 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

 

Cambodian-Team

បន្ទាប់មករកបានគ្រាប់បាល់ល្អកាលប៉ះ សិង្ហបុរីនាខែ កក្កដា ដែលជួយឲ្យកម្ពុជា ឈ្នះ សិង្ហបុរី លើកដំបូងតាំងពីឆ្នាំ ១៩៧២ មក។ នៅ AFF Suzuki Cup 2016 រឹតតែល្អទៀត ដោយ រកបាន ២ គ្រាប់ទល់នឹង ម៉ាឡេស៊ី និង បញ្ជូនបាល់ឲ្យ សុះ ស៊ូហាណា ស៊ុត ១ គ្រាប់ មុន ជួប វៀតណាម ថ្ងៃទី ២៦ វិច្ឆិកា ខាងមុខ។

ប្រភពពីវៀតណាមដដែលនេះ ប្រដូច វឌ្ឍនាកា ទៅ Ronaldo និង Messi ទៀតផង ហើយរូបគេក៏បានទៅហ្វឹកហាត់នៅ ក្លិប J3 League មួយសប្ដាហ៍ដែរ។

 

មិនត្រឹមតែជំនាញស៊ុតជើងឆ្វេង ប៉ុន្តែ ជាអ្នកបង្កើតឱកាសដ៏មានប្រសិទ្ធភាព ឬ គេហៅបញ្ជូនសម្លាប់ដៃគូ។ តែគួរឲ្យស្ដាយដែល កម្ពុជាមិនអាចឆ្លងទៅជុំបន្ទាប់។

 

ថ្ងៃស្អែកនេះ ចាន់ វឌ្ឍនាកា គឺ ប្រធានបទក្ដៅមួយដែលត្រូវគម្រាមកំហែងដល់ក្រុមរបស់លោក Nguyen Huu Thang ហើយ គេជាខ្សែប្រយុទ្ធដែលរាល់គ្នាចង់ឃើញបំផុត ក្នុងជំនួបនេះ៕

 

ប្រែសម្រួល៖ គីមលី ប្រភព៖ bongdaplus

Comments

Loading...