កីឡាផ្សេងៗ

លោក អ៊ុក សិទ្ធិជាតិ រៀបរាប់ពី​សមិទ្ធិផល​ធំៗ​លើ​វិស័យ​កីឡា​ដែល​ធ្វើ​បាន

នៅក្នុងសន្និបាតអនុវិស័យកីឡារយៈពេល២ថ្ងៃដែលទើបនឹងបញ្ចប់នៅល្ងាចថ្ងៃទី ២៣ កុម្ភៈ ២០១៧ លោកអ៊ុកសិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានបង្ហាញពីសមិទ្ធិផលធំៗលើវិស័យកីឡាដែលក្រសួងអប់រំយុវជន និង កីឡាធ្វើបាន ។ សមិទ្ធផលចម្បងៗដែលរួមមាន ក្រសួងបានអនុម័តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡានិងអនុម័តកម្មវិធីសិក្សាអប់រំកាយនិងកីឡានៅមធ្យមសិក្សាព្រមទាំងផ្សព្វផ្សាយការអនុវត្តសៀវភៅអប់រំកាយកម្រិតបឋមសិក្សា។ ការបណ្តុះបណ្តាលថ្នាលកីឡាករ កីឡាការិនីបានចំនួន៩ប្រភេទកីឡាសរុបចំនួន ១៧២នាក់ មានកីឡាបាល់ទាត់,បាល់បោះ, បាល់ទះ, អត្តពលកម្ម, តេក្វាន់ដូ WTF, ប៉េតង់, ហែលទឹក, ចំបាប់, និងប្រដាល់ និងបណ្តុះបណ្តាលក្រុមជម្រើសជាតិចំនួន២៦ប្រភេទកីឡាសរុបចំនួន ៤១៧នាក់។លោកបានបន្តថាក្រសួងបានជួសជុលកែលម្អនិងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាដូចជា...

មជ្ឈម​ណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​បាន​បើក​សិក្ខាសាលា​ស្តី​ពី​ផែន​ការ​ហ្វឹក​ហ្វឺន​ដល់​គ្រូ​ជម្រើ​សជាតិ

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបើកវគ្គបំប៉នការរៀបចំផែនការហ្វឹកហាត់ទ្រឹស្ដីហាត់ហ្វឹកហ្វឺននិងព្យាបាលដោយចលនារយៈពេល៦ថ្ងៃពីថ្ងៃទី ២០ ដល់ ២៥ កុម្ភៈ ២០១៧ ។ លោក ប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាវគ្គនេះគឺជាការសហការគ្នារវាងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធជាតិ ។ ជារៀងរាល់ឆ្នាំមុនពេលបើកយុទ្ធនាការប្រមូលផ្ដុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតែងតែបើកវគ្គបែបនេះដើម្បីឲ្យគ្រូបង្វឹក គ្រូជំនួយយល់ពីតួនាទីរបសាំខ្លួន ឲ្យចេះធ្វើផែនការហ្វឹកហាត់ជាដើម ។សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះមានចំនួន១១០នាក់ដែលក្នុងនោះ៤៥នាក់ជាគ្រូបង្វឹកគ្រូជំនួយកម្រិតថ្នាលមកពី២០សហព័ន្ធជាតិ ។៦៥នាក់ជាគ្រូបង្វឹក និង គ្រូជំនួយឈុតធំដែលមកពី២៧សហព័ន្ធជាតិ ។ សម្រាប់ឆ្នាំ ២០២៧ នេះកម្ពុជាត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ីចូលរួមប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំងកីឡាយុទ្ធសិល្ប៍ក្នុងសាលនិងព្រឹត្តិការណ៍ប្រកួតនានាជាច្រើនទៀត...

លទ្ធផល​កីឡា​វាយ​កូន​បាល់ ITF Junoir វគ្គទី១

ការប្រកួតកីឡាវាយកូបាល់យុវជន(ITF Junior) ឆ្នាំ ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយមានប្រទេសជិត២០ចូលរួមនោះបានបញ្ចប់ហើយកាលពីថ្ងៃទី ១៩ កុម្ភៈ នាទីលានស៊ី.ស៊ី.ស៊ី(Cambodia Country Club) ។ នេះជាការប្រកួតកីឡាវាយកូនបាល់អន្តរជាតិកម្រិតយុវជនក្រោមអាយុ១៨ ឆ្នាំ ។ ចំពោះលទ្ធផលវិញនោះលើវិញ្ញាសាវាយគូនារីលេខ១បានទៅកីឡាការិនីមកពីជប៉ុន Ando Yuki និងដៃគូ Saigo Rina ដោយយកឈ្នះកីឡាការិនីមកពីជប៉ុនដូចគ្នា IT O Shiori និង...

អគ្គ​នាយក​កីឡា​លោក អ៊ុក សិទ្ធិជាតិ ចាប់​ពី​ពេល​នេះ​ទៅ​ឈប់​និយាយ​ពី វ៉ែន រដ្ឋា

លោក អ៊ុក សិទ្ធិជាតិ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​កីឡា​មាន​ប្រសាសន៍​ថា​ចាប់​ពី​ពេល​នេះ​ទៅ​ល្មម​ឈប់​និយាយ​ពីរឿង​អ្នក​ប្រដាល់​ វ៉ែន រដ្ឋា ត​ទៅ​ទៀត ។ លោក​ចាត់​ទុក​ថា​វា​ជា​រឿង​អាម៉ាស​ណាស់​ដែល​ម្ចាស់​មេដាយ​មាស​នៃ​ការ​ប្រកួត​កីឡា​ជាតិ​បែរ​ជា​មាន​សារធាតុ​ដូ​ពីង​នៅ​ក្នុង​ខ្លួន ។ នេះ​វាជា​ការ​ប្រកួត​ថ្នាក់​ជាតិ​ចុះ​ប្រសិន​បើក​រណី​នេះ​រក​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​កីឡា SEA Games តើ​កម្ពុជា​អា​ម៉ាស​យ៉ាង​ណា? វ៉ែន រដ្ឋា ដែលមាន ជាតិ​ដើម​ជា​គុយ​បា​នោះ​គឺ​ជា​ម្ចាស់​មេដាយ​ប្រាក់​ក្នុង​ការ​ប្រកួត​កីឡា SEA Games លើក​ទី​២៨​ឆ្នាំ​២០១៥ នៅ​សិង្ហបុរី ។ តែ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី ១កាល​ពី​ចុង​ឆ្នាំ​ទៅ​អ្នក​ប្រដាល់​រូប​នេះ​បន្ទាប់​ពី​ដណ្ដើម​បាន​មេដាយ​មាស​ទម្ងន់​៦៤​គីឡូ​ក្រាម​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​បាន​បញ្ជូន​ភា្លមៗ​នូវ​សំណាក​ទឹក​នោម​អ្នក​ដែល​បាន​មេដាយ​មាស​ទៅ​ត្រួត​ពិនិត្យ​នៅ​ប្រទេស​សឹង្ហបូរី...

កីឡា​បាល់​បោះ​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី

សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា​បាន​ធ្វើ​មហា​សន្និបាត​បញ្ចប់​អាណត្តិទី៦ របស់​ខ្លួន​និង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​នា​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៧ ។គួរ​បញ្ជាក់​ថា​កាល​ពី​អាណត្តិ​ចាស់​សហព័ន្ធ​មាន​សមាជិក​ប្រតិបត្តិ​ចំនួន​១៩រូប​តែ​សម្រាប់​អណត្តិ​ថ្មី​នេះ​សមាជិក​ប្រតិបត្តិ​ចំនួន​៣រូប​ដែល​ក្នុង​នោះ​មាន​មួយ​រូប​ជា​អគ្គលេខាធិការ​ផង​នោះ​បាន​ដក​ខ្លួន​ថយ ។ជា​មួយ​នឹង​ការ​ដក​ខ្លួន​ថយ​នេះ​សមាជិក​ប្រតិបត្តិ​នៅ​សល់​តែ​១៦​រូប​ប៉ុណ្ណោះ ។សម្រាប់​សមាជិក​នៅ​សល់​១៦​រូប​នេះ​អង្គ​មហា​សន្និបាត​មិន​ជ្រើស​រើស​បន្ថែម​ឡើយ​គឺ​ទាំង​១៦​រូប​នេះ​ត្រូវ​សមាជិក​អង្គ​មហាសន្និបាត​ឯក​ភាព​ឲ្យ​ឈរ​ឈ្មោះ​ហើយ​បោះ​ឆ្នោត​ជា​កញ្ចប់​តាម​រយៈ​ការ​លើក​ដៃ​តែ​ម្ដង ។ សន្លឹក​ឆ្នោត​ចំនួន​៣៧​សន្លឹក​ដែល​ចែក​ជូន​ដល់​អ្នក​ដែល​មាន​សិទ្ធ​បោះ​ឆ្នោត​ទាំង​៣៧​រូប​នោះ​សន្លឹក​ឆ្នោត​បាន​ការ​គឺ​មាន​ទាំង​៣៧​រូប​ដូច្នេះ​សមាជិក​ប្រតិបត្តិ​ចំនួន​១៦​រូប​ដែល​នៅ​សល់​ពី​ការ​លា​លែង​ចំនួន​៣រូប​នោះ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាល់​បោះ​សម្រាប់​អាណត្តិ​ទី​៧នេះ​ទៀត ។ ឯក​ឧត្តម​ ស៊ាន បូរ៉ាត បន្ត​តំ​ណែង​ជា​ប្រធាន​សហព័ន្ធ​ ឯក​ឧត្តម អ៊ុក សិទ្ធិជាតិ ជា​អនុ​ប្រធាន និង អនុ​ប្រធាន៣រូប​ទៀត​មាន​លោក ឈី សម្បត្តិ ,ស៊ាន បូរិន្ទ ,គឹម...

សម្លៀក​បំពាក់​កីឡា​ ៥០០សម្រាប់​របស់​ Home Sports ​ធ្វើជា​កាដូ​ថ្ងៃ​ទិវា​នៃក្ដីស្រឡាញ់​

នៅថ្ងៃទី១៤ កុម្ភៈ ដែលជាទិវានៃក្ដីស្រឡាញ់ ក្រុមហ៊ុនផ្ទះកីឡា (Home Sports)បាននាំយក សម្លៀក បំពាក់កីឡាចំនួន៥០០សម្រាប់ទៅប្រគល់ជូនអង្គការសង្គ្រោះកុមារក្រីក្រនៅអាស៊ីដែលមានទីតាំងនៅភូមិ បឹងឈូកសង្កាត់គីឡូម៉ែត្រលេខ ៦ ខ័ណ្ឌឬស្សីកែវ។ លោក ហេង ពន្លឺ ដែលជាតំណាងក្រុមហ៊ុនផ្ទះកីឡា(Home Sports) បានឲ្យដឹងថានេះគឺជាផ្នែកមួយដែលក្រុមហ៊ុនរបស់លោកចូលរួមធ្វើសកម្មភាពផ្លាស់ប្ដូរឥរិយាបទយុវវ័យកុំឲ្យយល់ច្រឡំទៅលើទិវានៃក្ដីស្រឡាញ់ថាជាថ្ងៃបុណ្យសង្សារនោះ។ លោកបន្តថាលោកធ្លាប់ផ្ដល់សម្ភារៈកីឡាដល់សាលា និង ក្រុមជាច្រើនហើយទាំងនៅរាជធានីភ្នំពេញ និង ខេត្តនានាតែ នេះជាលើកដំបូងហើយដែលផ្ដល់សម្ភារៈ កីឡាឲ្យចំទិវានៃក្ដីស្រឡាញ់ ។ សម្ភារៈដែលផ្ដល់នោះ មានឯកសណ្ឋានកីឡាចំនួន ៥០០ សម្រាប់...

ព្រឹត្តិការណ៍​ស្ត្រី​និង​កីឡា​រត់​ដើម្បី​សេចក្ដី​ស្រលាញ់​នៅ​កោះ​ពេជ្រ​ទទួល​​បាន​​ការ​គាំទ្រ​យ៉ាង​ខ្លាំង​មាន​អ្នក​ ចូល​រួម​ជិត​៤ពាន់​នាក់

ព្រឹត្តិការណ៍ស្ត្រីនិងកីឡារត់ដើម្បីសេចក្ដីស្រលាញ់ដែលរៀបចំធ្វើឡើងដោយគណៈកម្មការស្ត្រីនិងកីឡានៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រកាលពីព្រឹកថ្ងៃអាទិត្យកន្លងមកនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមរត់ជិត៤ពាន់នាក់។ លោកស្រី ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មការស្ត្រីនិងកីឡាបានមានប្រសាសន៍ឱ្យដឹងថាព្រឹត្តិការណ៍មួយនេះមិនត្រឹមតែធ្វើឡើងដើម្បីសុខភាពរាង្គកាយប៉ុណ្ណោះនោះទេ សំខាន់ជាងនេះទៅទៀតដើម្បីចូលរួមចំណែកផ្លាស់ប្ដូរផ្នត់គំនិតយុវវ័យដែលតែងច្រឡំថាថ្ងៃ១៤កុម្ភៈជាថ្ងៃបុណ្យសង្សាដូច្នេះនេះជាយុទ្ធនាការកែប្រែឥរិយាបទយុវវ័យតាមរយៈកីឡា។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍មួយនេះសំខាន់បំផុតមិនសំដៅទៅលើការចាញ់ឈ្នះនោះទេផ្ទុយទៅវិញគឺដើម្បីលើកកំពស់ស្រ្តីក្នុងវិស័យកីឡានិងការចែករំលែកសេចក្ដីស្រលាញ់របស់ក្រុមគ្រួសាកីឡាក៍ដូចជាការស្វែងរកមូលនិធិទិញសម្ភារៈសិក្សានិងកីឡាយកទៅចែកជូននៅតាមសាលារៀនដែលកំពុងតែមានការខ្វះខាត។ ការប្រកួតនេះទៀតបើទោះជាគណៈកម្មការរៀបចំការប្រកួតរៀបចំឱ្យមានចំណាត់ថ្នាក់មែនប៉ុន្តែមិនមានរង្វាន់អ្វីជាធំដុំនោះទេគ្រាន់តែជារង្វាន់លើកទឹកចិត្តបន្តិចបន្តួចប៉ុណ្ណោះ។ វិញ្ញាសារត់៥គីឡូម៉ែត្រនារីអាយុ១៧ក្រោម១៧ឆ្នាំលេខ១ បូរ សំណាង លេខ២ បូរ ស៊ុនណារី លេខ៣ ប៉ែន សីហា លេខ៤ ផល រតនា និងលេខ៥ ថន សុម៉ាវត្តី។ ផ្នែកបុរសអាយុក្រោម១៧ឆ្នាំ លេខ១ ផាត សុភាត លេខ២...

ទ្រីយ៉ាត្លុង បញ្ជូនកីឡាករ២រូប កីឡាការិនី២រូប និង គ្រូបង្វឹកមួយរូបទៅហាត់នៅម៉ាឡេស៊ី

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានឲ្យដឹងថានៅសប្ដាហ៍ក្រោយនេះលោកនឹងបញ្ជូនកីឡាករ ២រូប កីឡាការិនី ២រូបអមដោយគ្រូបង្វឹកមួយរូបទៅហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី ។ កីឡាករ-កីឡាការិនីដែលទៅចូលរួមប្រកួតនោះសុទ្ធតែមានអាយុក្រោម១៩ឆ្នាំដែលគេត្រូវហ្វឹកហាត់នៅក្នុងកម្មវិធី ASTC Talent Identification Camp ក្រោមគម្រោងអភិវឌ្ឍន៍អត្តពលិកវ័យក្មេងរបស់អត្តពលិកទ្រីយ៉ាត្លុងអាស៊ី (ASTC) ។ ការហ្វឹកហាត់គឺចាប់ផ្ដើមពីថ្ងៃទី ១៣ ដល់១៩កុម្ភៈ ២០១៧។ ទ្រីយ៉ាត្លុងជាកីឡាមួយប្រភេទដែលមាន៣ប្រភេទកីឡារួមបញ្ជូលគ្នាគឺរត់(អត្តពលកម្ម) ហែលទឹក និង ជិះកង់ ។ គ្រូបង្វឹកដែលដឹកនាំទៅចូលរួមហ្វឹកហាត់នោះគឺលោក...

កីឡា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​លើក​ទី៦​ចាប់​ផ្តើម​ថ្ងៃ​ទី០៥មិនា

កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៦នឹងចាប់ផ្តើមនៅថ្ងៃ អាទិត្យ ទី ០៥ មិនា ឆ្នាំ ២០១៧ នៅទឹកដីខេត្តព្រះសីហនុ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំតែងតែរៀបចំកម្មវិធីកីឡារត់ពាក់កណ្តាលអន្តរជាតិម៉ារ៉ាតុងនេះឡើងហើយនេះក៏ជាឆ្នាំទី៦ដែលកម្មវិធីនេះបង្កើតឡើងផងដែរ។ ឯកឧត្តម បានបន្តថាការបង្កើតកម្មវិធីនេះឡើងគឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តជាតិអោយមកចូលលេងកម្សាន្តក្នុងក្រុងព្រះសីហនុអោយកាន់តែច្រើនថែមទៀត។ឯកឧត្តមបានថ្លែងទៀតថាគឺដើម្បីចូលរួមផ្សព្វផ្សាយអំពីការការពារបរិស្ថានឆ្នេរសមុទ្រហើយសង្ឃឹមថានឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមគាំទ្រកាន់តែច្រើនថែមទៀង។ គួរបញ្ជក់ផងដែរថានេះជាលើកទី៦ហើយដែលកម្មវិធីរត់ម៉ារ៉ាតុងនេះបង្កើតឡើងហើយសម្រាប់ការចុះឈ្មោះរត់ប្រណាំងនេះនឹងចាប់ផ្តើមថ្ងៃទី១០កុម្ភ: ២០១៧ នេះបន្តរហូតដល់ថ្ងៃចាប់ផ្តើមរត់ប្រណាំង។ចំពោះអ្នកដែលចុះឈ្មោះចូលរួមរត់ឆ្នាំនេះគឺមានចំនួនរហូតទៅដល់២០០០នាក់រាប់បញ្ចូលជនបរទេសជាង១០០នាក់ផងដែរ។ អត្ថបទ:ឆន សំណាង

ពាន​រង្វាន់​បាល់​ទះ​​សាកល​វិទ្យាល័យ​វេស្ទើន​នឹង​ចាប់​ផ្តើម​ថ្ងៃ​ទី ២៣ កុម្ភៈ ខាង​មុខ

ការប្រកួតបាល់ទះដណ្តើមពានរង្វាន់សាកលវិទ្យាល័យវេស្ទើននឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ២៣ កុម្ភៈ ២០១៧ ខាងមុខ ។ លោក ម៉ុក ភីរ័ក្ស ជាអនុប្រធានអចិន្ត្រៃរៀបចំកាប្រកួតបានថ្លែងថា ការបង្កើតកម្មវិធីពានរង្វាន់បាល់ទះប្រចាំឆ្នាំនេះពោលគឺគ្មានផលចំណេញអីទេគឺក្នុងគោលបំណងជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាតែប៉ុណ្ណោះ។ កាប្រកួតនេះផងដែរគឺមានការចូលរួមប្រកួតប្រជែងចំនួន ២៥ក្រុមមកពីវិទ្យាល័យទូទាំងរាជនីភ្នំពេញ ។ យុវជនដែលអាចចូលរួមប្រកួតបានគឺចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ចំពោះក្រុមវិញចែកចេញជា៤ក្រុម ហើយចាប់ឆ្នោត៤ពូលក្នុងកម្មវិធិ និង ធ្វើឡើងនៅតាមបណ្តាវិទ្យាល័យនីមួយៗផងដែរ ។ នេះជាលើកទី៨ ហើយដែលកម្មវិធីនេះបានបង្កើតឡើង។ក្រុមទទួលបានជយលាភីលេខ១គឺទទួលបានទឹកប្រាក់ចំនួន ១០លានរៀល ៕ អត្ថបទ:ឆន សំណាង