ប្រដាល់

ពេជ្រ ម្ទេសខ្មាំង​ ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ក្រោយ​ពី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទឹក​ទី៤ (វីដេអូ)

ពេជ្រ ម្ទេសខ្មាំង ក្លាយជាម្ចាស់ខ្សែក្រវាត់ភេសជ្ជ:គោជល់វគ្គ៥ក្រោយពីផ្តួលដៃគូរបស់ខ្លួនកីឡាករ ផេត ងិនថងឲ្យសន្លប់ទឹកទី៤ នៅសង្វៀនភីអិនអិនម្សិលមិញ ។ ទឹកទី១ ម្ទេសខ្មាំង ចាប់ផ្តើមវាយសម្រុកទៅលើ ងិនថង តែម្តង។ទឹកទី២អ្នកទាំងពីបានព្យាយាមវាយសម្រុកទៅលើគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាញ។ទឹកទី៣ ម្ទេសខ្មាំង បានវាយផ្ទួនៗចំពោះ ងិនថង បណ្តាលឲ្យអាជ្ញាកណ្តាលរាប់ដល់៨។ឈានដល់ទឹកទី៤ ម្ទេសខ្មាំង បានវាយចំពោះ ងិនថង ម្តងទៀតធ្វើឲ្យអាជ្ញាកណ្តាលរាប់ដល់៨ប៉ុន្តែ ងិនថង នៅតែបន្តការប្រកួតទៀតបាន។នៅក្នុងទឹកទី៤ដដែលចុងទឹក ម្ទេសខ្មាំង...

ឡៅ ចន្ទ្រា លេងមួយជើងចំកញ្ចឹងករបណ្តាលឲ្យដៃគូរបស់ខ្លួនសន្លប់ទឹកទី២(វិដេអូ)

គូមិត្តភាពអន្តរជាតិរវាងខ្មែរនិងថៃនៅសង្វៀនបាយ័នស្ទឹងមានជ័យថ្ងៃ អាទិត្យ ទី២៦ មិនា ២០១៧ ។កីឡាករ ឡៅ ចន្ទ្រា បានផ្តួលដៃគូរបស់ខ្លួនឲ្យសន្លប់ទឹកទី២ដោយ ឡៅ ចន្ទ្រា ទាត់មួយជើងឆ្វេងចំកញ្ចឹងករបណ្តាលឲ្យអជ្ញាកណ្តាលបញ្ឈប់ការប្រកួត។ តោះទស្សនាវីដេអូ ចន្ទ្រា ផ្តួលដៃគូឲ្យសន្លប់នៅទឹកទី២ https://youtu.be/Hi4gNwL-Pcs អត្ថបទ:បងគោ

តើ​​ ពេជ្រ ម្ទេសខ្មាំង ​និង ផេត ងិនថង ​អ្នក​គ្រង​តំណែង​ជើង​ឯក​វគ្គ​ផ្តាច់​ព្រ័ត្រ​ថ្ងៃ​អាទិត្យ​នេះ​?

តើ ពេជ្រ ម្ទេសខ្មាំង និង ផេត ងិនថង នរណាជាអ្នកគ្រងតំណែងជើងឯកខ្សែក្រវាត់ថ្ងៃអាទិត្យនេះនៅក្នុងកម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជ:គោជល់វគ្គ៥? កីឡាករ ពេជ្រ ម្ទេសខ្មាំង ប៉ះនឹង ផេតងិនថង ក្នុងប្រភេទ ៥៧ គីឡូក្រាម ក្នុងកម្មវិធីខាងលើ។ ម្ទេសខ្មាំងបានទាំងកណ្ដាប់ដៃ និង ជើង ស្របពេលដែល ផេតងិនថង មានជំហររឹងមាំ និង មិនអាចមើលស្រាលបានឡើយ។ កណ្ដាប់ដៃ...

នាគ​ខ្មៅជាយ​ដែន ឃីម ឌីម៉ា ជួប​ជើង​ខ្លាំង​ថៃ​នៅសង្វៀន cncសប្ដាហ៍នេះ

លើសង្វៀនCNCថ្ងៃទី២៥ មីនា ២០១៧ នេះអ្នកប្រដាល់ជើងខ្លាំង ឃីម ឌីម៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវប៉ះនិងអ្នកប្រដាល់ថៃ Fanimit Viriyak Farm ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ទម្ងន់ ៦៣,៥០គីឡូក្រាម ។ កាលពីសប្ដាហ៍មុនឌីម៉ាបានសងសឹកជំនួសអ្នកប្រដាល់រួមជាតិរបស់ខ្លួនគឺ ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធដែលត្រូវអ្នកប្រដាល់ថៃ Khun Krong Thepវាយឲ្យសន្លប់នៅទឹកទី១ដោយសារកែង ។ Khun Krong Thep ត្រូវឌីម៉ាផ្ដួលបាននៅទឹកទី៥...

ឡុង សុវណ្ណឌឿន ​ថា​អយុត្តិធម៌​ពេល​​ត្រូវ​កាត់​ក្ដី​​​ឲ្យ​ចាញ់ថាវ អ៊ូឡាន នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ

ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវរជ្ជកាលទី ២ សម្រាប់ប្រភេទទម្ងន់៦៩គីឡូក្រាមបានធ្លាក់មកក្នុង កណ្ដាប់ដៃអ្នកប្រដាល់ឡាវ ថាវ អ៊ូឡានបន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះឡុង សុវណ្ណឌឿនក្លិបសាលវ័ន្ដកីឡាដោយពិន្ទុមិនឯកច្ឆន្ទនោះ នៅសង្វៀនអាស៊ីអាគ្នេយ៍ កាលថ្ងៃទី ១៨ មិនា។ ការប្រកួត ៥ ទឹកគេមើលឃើញថាសុវណ្ណឌឿនមានប្រៀប ២ទឹកដំបូងតែ៣ទឹកចុងក្រោយគេចាញ់ប្រៀប ថាវ អ៊ូឡានវិញ ។ ចៅក្រម៥នាក់មាន២នាក់ផ្ដល់ពិន្ទុឲ្យសុវណ្ណឌឿនឈ្នះគឺលោកយឹម សុខុមឲ្យសុវណ្ណឌឿន៩៨ទល់៩៧ និង លោក ឃន ច័ន្ទគុណវឌ្ឍន៍ផ្ដល់ពិន្ទុឲ្យសុវណ្ណឌឿន៩៨ទល់៩៧ដែរ ។ ចៅក្រម៣រូបដែលឲ្យថាវ អ៊ូឡានឈ្នះនោះគឺ លោកនួន...

ឡុង ឡា ឈ្នះ លេកឃុម ដោយពិន្ទុនៅសង្វៀន ភីអិនអិន ម្សិលមិញ​ (វីដេអូ)

កីឡាករ ឡុង ឡា បានយកឈ្នះ លេកឃុម កីឡាករថៃដោយពិន្ទុនៅសង្វៀន ភីអិនអិន ថ្ងៃអាទិត្យ ទី១៩ មិនា ២០១៧។ នៅក្នុងកម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជ:គោជល់វគ្គ៥គូមិត្តភាពអន្តរជាតិ។ទឹកទី១ ឡុង ឡា និង លេកឃុម គ្រាន់តែវាយដកស្រង់បច្ចេកទេគ្នាទៅវិញទៅមក។ទឹកទី២និងទី៣ ឡុង ឡា ព្យាយាមសម្រុកទៅលើដៃគូរបស់ខ្លួន។ឈានដល់ទឹកទី៤និងទី៥ នៅតែស្វិតស្វាញ។បែបណាក្ដី ឡុង ឡា ឈ្នះ លេកឃុម...

សមាសភាពគូមិត្តភាពអន្តរជាតិល្ងាចនេះនៅសង្វៀន ភីអិនអិន

សមាសភាពគូមិត្តភាពអន្តរជាតិរវាងខ្មែរនិងថៃល្ងាចនេះថ្ងៃអាទិត្យ ទី១៩ មិនា ២០១៧ នៅសង្វៀន ភីអិនអិន ព្រែកព្នៅ ។ គូពិសេសមិត្តភាពខ្មែរថៃកីឡាករ ពៅ ស័ក្តសិទ្ធ ជួបនិងថៃ ឌេត ប៊ុន ចុង ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម ។ចំណែកឯ ឡុង ឡា ប៉ះនិង លេក ឃុម ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម...

អ្នក​ដែល​ប៉ះ ឃីម ឌីម៉ា មិន​ដែល​ថា​មិន​សន្លប់​ឡើយភាគច្រើន(វីដេអូ)

ឃីម ឌីម៉ា ផ្តួលកីឡាករថៃ ឃុន ក្រុងថេប ឲ្យសន្លប់ទឹកទី៥អម្បាញ់មិញនេះនៅសង្វៀនអាសុីអាគ្នេយ៍ថ្ងៃសៅរ៍ ទី១៨ មិនា ២០១៧នេះ។ កាលពីប៉ុន្មានសប្តាហ៍មុន ក្រុងថេប បានយកឈ្នះផល សុភ័ណ្ឌ ដោយធ្វើឲ្យ សុភ័ណ្ឌ សន្លប់ប៉ុន្តែសប្តាហ៍នេះ ឌីម៉ា បានសងសឹកឲ្យ សុភ័ណ្ឌ បានសំរេចហើយ។ នេះជាវីដេអូ ឌីម៉ា ផ្តួល ក្រុងថេប ឲ្យសន្លប់ទឹកទី៥ https://youtu.be/j1PggDC9bsM អត្ថបទ:ឆន...

ឡុង សុវណ្ណឌឿន ប៉ះ​អ្នក​ប្រដាល់​ឡាវ ថាវ អ៊ូឡាន ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ

ឡុង សុវណ្ណឌឿន ប៉ះអ្នកប្រដាល់ឡាវ ថាវ អ៊ូឡាន ក្នុងវគ្គផ្តាច់ព្រ័ត្រថ្ងៃទី ១៨ មិនា ២០១៧ នៅសង្វៀនអាស៊ីអាគ្នេយ៍។ បន្ទាប់សម្រាកមួយសប្ដាហ៍ក្នុងកម្មវិធីដណ្តើមខ្សែក្រវាត់ខារ៉ាប៉ាវកន្លងទៅដោយសាររបួសអ្នកប្រដាល់ឡាវ ថាវ អ៊ូឡាន របួសមិនទាន់ជាសះស្បើយ។ការប្រកួតវគ្គផ្ដាច់ព្រ័ត្របានឈានមកដល់ហើយដោយកីឡាករ ឡុង សុវណ្ណឌឿន ប៉ះនិងកីឡាកឡាវ ថាវ អ៊ូឡាន ។មិនត្រឹមតែប៉ុណ្ណោះក៏មានគូមិត្តភាពដោយកីឡាករ ឃីម ឌីម៉ា ប៉ះនិងកីឡាករថៃ ឃុន ក្រុងថេប...

ឡុង សុភី ផ្តួលផ្លាយផ្យាត ឲ្យសន្លប់ទឹកទី៣ ខណៈដែល ធន់ ចាន់តាក់​យកឈ្នះ ផេត ណានឹង ដោយពិន្ទុ (វីដេអូ)

កីឡាករ ធន់ ចាន់តាក់យកឈ្នះ ផេត ណានឹង ដោយពិន្ទុហើយអ្នកលេងជង្គង់ ឡុង សុភី ផ្តួល ផ្លាយផ្យាត ឲ្យសន្លប់ទឹកទី៣កាលពីយប់ម្សិលមិញ នៅសង្វៀន ភីអិនអិន។ នៅក្នុងកម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជ:គោជល់វគ្គ៥នៅសង្វៀនភីអិនអិនកូនសិស្សលោក ឡុង សាវ័ន្ត កីឡាករ ឡុង សុភី ផ្តួលដៃគូរបស់ខ្លួនឲ្យសន្លប់ទឹកទី៣។  ទឹកទី១ អ្នកទាំងពីគ្រាន់តែព្យាយាមវាយដកស្រង់បច្ចកទេសគ្នាទៅវិញទៅមក។ ទឹកទី២ សុភី ចាប់ផ្តើមវាយសម្រុកទៅលើ...