វាយកូនបាល់

កីឡាការិនី​កំពូល​សម្រស់ Maria Sharapova ត្រលប់​មក​ទី​លាន​វិញ​នា​ខែ មេសា ក្រោយ​ផុត​បម្រាម​

កីឡាការិនីវាយកូនបាល់កំពូលសម្រស់ Maria Sharapova នឹងត្រលប់មកប្រកួតវិញនាខែ មេសា ខាងមុខ ក្រោយផុតបម្រាមអំពីការប្រើប្រាស់សារធាតុលើកកម្លាំងចំនួន ១៥ខែ។ កីឡាការិនីសញ្ជាតិរុស្សីដែលធ្លាប់ឈ្នះ Grand Slam ៤ ដង រូបនេះនឹងចូលរួមក្នុងកម្មវិធី Porsche Grand Prix នៅក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។ កីឡាការិនី វ័យ ២៩ ឆ្នាំបានបង្ហើបថា ពិតជាសប្បាយក្នុងការវិលត្រលប់មកវិញ...

Andy Murray ឈ្នះ​ពាន ATP World Tour Finals (វីដេអូ)

កីឡាករវាយកូនបាល់លំដាប់លេខ១ក្នុងលោកAndy Murray ឈ្នះពាន Barclays ATP World Tour Finals លើកដំបូង បន្ទាប់ពី ឈ្នះលើគូប្រជែង Novak Djokovic 6-3, 6-4 កាលថ្ងៃអាទិត្យនាវគ្គផ្ដាច់ព្រ័ត្រ។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះ គឺមានតារាសម្ដែងល្បីៗចូលរួមទស្សនាការប្រកួតនេះដែរដូចជា Kevin Spacey, Jude Law, Woody Harrelson, Clive...

កំពូល​កីឡាករ​វាយ​កូន​ទាំង​ ១០ ក្នុង​លោក

Sport Refresh សូមបង្ហាញជូនកីឡាករ និង កីឡាការិនី វាយកូនបាល់ដែលស្ថិតនៅក្នុងលំដាប់ជើងខ្លាំងទាំង ១០ ក្នុងលោកគិតត្រឹមខែវិច្ឆិកា នេះ។ ដើមខែវិច្ឆិកា នេះ កីឡាករវាយកូនបាល់មកពីចក្រភពអង់គ្លេសឈរនៅលេខ១ Andy Murray ដោយរុញ Novak Djokovic សញ្ជាតិស៊ែប ឲ្យឈរនៅលេខ២ វិញ ហើយ ចំណាត់ថ្នាក់លេខ៣ គឹ កីឡាករសញ្ជាតិស្វីស...

Andy Murray មាន​មោទនភាព​​​ចំពោះ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​លោក

កីឡាករវាយកូនបាល់របស់ចក្រភពអង់គ្លេស Andy Murray ឡើងកាន់ចំណាត់ថ្នាក់លេខ១ក្នុងតារាងកីឡាករវាយកូនបាល់ក្នុងលោក ដោយរុញច្រានកីឡាករវាយកូនបាល់សញ្ជាតិ ស៊ែប ឲ្យធ្លាក់ទៅលេខ២វិញកាលថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើយោងតាម វិបសាយ Sky Sport។ Murray បញ្ជាក់ថា «ខ្ញុំមានមោទនភាពណាស់ដែលអាចធ្វើរឿងនេះ បាន។ វាមិនមែនសុបិនកាលនៅកុមារ។ ខ្ញុំគ្រាន់តែលេងឲ្យក្លាយជាកីឡាករអាជីពម្នាក់ និង ព្យាយាមឲ្យចូលប្រអប់លេខ ១០០ ប៉ុណ្ណោះ។» កីឡាករវ័យ ២៩ឆ្នាំបន្ថែមថា ពីលេខ ២ ទៅលេខ១...

កីឡាការិនី Wei Jia Ling និង​​ កីឡាករDalisay Drego ទទួល​ចំណាត់​ថ្នាក់​លេខ១​នៅ​កម្ពុជា ​ក្នុង​​ព្រឹត្តិការណ៍​ Tep Khunnah Memorial Cup

ក្នុងវិញ្ញាសាឯកត្តជនយុវនារីកីឡាការិនីចិន Wei Jia Ling បានចំណាត់ថ្នាក់លេខ ១ បន្ទាប់ពីយកឈ្នះកីឡាការិនីសិង្ហបូរី SEAH Charmaine Shi Yi ក្នុងលទ្ធផល ៧ - ៦ និង ៦ - ៣  ក្នុងព្រឹត្តិការណ៍ Tep Khunnah Memorial Cup ITF...

Svetlana Kuznetsova ឈ្នះ Karolina Pliskova ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ WTA

កីឡាការិនី Svetlana Kuznetsova  គឺអ្នកទី១ ដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពាន WTA Finals ក្រោយយកឈ្នះ កីឡាការិនី Karolina Pliskova នៅសិង្ហបុរី។ Kuznetsova ដែលមានវ័យ ៣១ ឆ្នាំយកឈ្នះកីឡាការិនីសញ្ជាតិឆេក ក្នុងលទ្ធផល 3-6 6-2 7-6 (8-6)។ Kuznetsova ថ្លែងថា «ខ្ញុំមានអារម្មណ៍ថា ការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើនជាកម្លាំងចិត្ត...

អំពី I.T.F Junior 2016 ដែលកម្ពុជា​កំពុងធ្វើជា​ម្ចាស់ផ្ទះ ​

កម្ពុជាកំពុង តែធ្វើជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍ Tep Khunnah Memorial Cup I.T.F Junior 2016 នៅ ទីលាន មជ្ឍមណ្ឌលហ្វឹកហ្វឺនកីឡាជាតិក្បែរ Cambodia Country Club ផ្លូវ ២០០៤។ ព្រឹត្តិការណ៍នេះចាប់ផ្ដើមតាំងពីថ្ងៃទី ២២ តុលាមកម្ល៉េះតែនោះជាវគ្គជម្រុះហើយនៅថ្ងៃទី២៤តុលាគឺ ជាព្រឹត្តិ ការណ៍ប្រកួតផ្លូវការចាប់ផ្ដើមតែម្ដង។ ថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២២ តុលា លោក...

Andy Murray ឡើង​វគ្គ​៨នាក់​ចុង​ក្រោយ China Open

កីឡាករវាយកូនបាល់ចក្រភពអង់គ្លេស Andy Murray ឡើងដល់វគ្គ ៨ នាក់ចុងក្រោយពាន China Open ក្រោយឈ្នះកីឡាករវាយកូនបាល់សញ្ជាតិរុស្សី Andrey Kuznetsov 6-2, 6-1 នៅក្រុង ប៉េកាំង។ ចំណែកនារីឯក្តជនវិញ កីឡាការិនី សញ្ជាតិឆេក Petra Kvitová យកឈ្នះកីឡាការិនីការពារជើងឯកសញ្ជាតិអេស្ប៉ាញ Muguruza ក្នុងលទ្ធផល 6-1,...

ចក្រភព​អង់គ្លេស​ធ្លាក់​​ចេញ​ពី Davis Cup ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

ចក្រភពអង់គ្លេស មិនអាចឈានទៅការពារជើងឯក Davis Cup បានទេព្រោះ Dan Evans ចាញ់ Leonardo Mayer ដែលជាការប្រកួតកាត់ក្ដីដ៏សំខាន់។ Dan Evans ចាញ់ Leonardo Mayer ក្នុងលទ្ធផល 4-6 6-3 6-2 6-4 នៅ Glasgow។ Evans បើកការនាំមុខនៅសិតដំបូង...

Andy Murray មិន​ចូល​រួ​ម​បុណ្យ​សព​ជីតា​ដោយ​សារ​ជាប់​លេង​ពាន​ Davis Cup ឲ្យ ចក្រភព​អង់គ្លេស

Andy Murray មិនចូលរួមបុណ្យសពជីតាកាលថ្ងៃសុក្រ ដោយសារជាប់លេងពាន Davis Cup ឲ្យ ក្រុមការពារតំណែងជើងឯក ចក្រភពអង់គ្លេសទល់នឹង ក្រុម អាហ្សង់ទីន។ ទីបំផុត Andy ​និង Jamie Murray បាន​ផ្ដល់​​ក្ដី​សង្ឃឹម​ទៅ​ការពារ​ជើង​ឯក ​ដោយ​ឈ្នះ ​វាយ​គូ​លើ​ក្រុម​ អាហ្សង់ទីន ក្នុង​លទ្ធផល 6-1 3-6 6-4 6-4...