Banner

វាយកូនបាល់

Andy Murray ឈ្នះ Grigor Dimitrov ឈាន​ដល់ ៨​នាក់​ចុង​ក្រោយ​នៅ US Open

ម្ចាស់មេដាយមាស អូឡាំពិក 2016 Andy Murray យកឈ្នះ Grigor Dimitrov ៣សិតជាប់ក្នុងលទ្ធផល 6-1, 6-2, និង 6-2 ដើម្បីកក់កៅអីមួយទៅវគ្គ ៨ នាក់ចុងក្រោយនៅ US Open 2016។ អ្នកវាយកូនបាល់ចក្រភពអង់គ្លេស ប្រើពេលជាងពីរ ម៉ោង ដើម្បីទទួលជ័យជម្នះ ខាងលើ។ កម្មវិធីប្រកួតវគ្គ៨នាក់ចុងក្រោយ Djokovic...

Andy Murray ឡើង​ទៅ​វគ្គ​១៦​​​នាក់​ចុងក្រោយ US Open ​ក្រោយ​ឈ្នះ Paolo Lorenzi

ម្ចាស់មេដាយមាសអូឡាំពិក ២០១៦​ Andy Murray ឡើង​ទៅ​វគ្គ​ ១៦​ នាក់​ចុង​ក្រោយ​នៅ US Open ​ក្រោយ​ឈ្នះក្នុង​លទ្ធផល 7-6 5-7 6-2 6-3 អ្នក​វាយ​កូន​បាល់​សញ្ជាតិ​អ៊ីតាលី Paolo Lorenzi។ អត្ថបទ៖ SR

Andy Murray ឈ្នះ​ជុំទី១​នៅ US Open

អ្នកវាយកូនបាល់លេខ១របស់ ចក្រភពអង់គលេស Andy Murray ឆ្លងដល់ជុំទី២ US Open ក្រោយឈ្នះអ្នកវាយកូនបាល់សញ្ជាតិឆេក Lukas Rosol ដោយពិន្ទុ 6-3 6-2 6-2។   ក្រោយជ័យជម្នះនេះ ម្ចាស់មេដាយមាសអូឡាំពិកថ្មីៗនេះនឹងជួបអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញ Marcel Granollers នៅជុំទី២។ ប្រែសម្រួល៖ SR ប្រភព៖ Skysports

Novak Djokovic បារម្ភ​របួស​នៅជុំ​ទី​២​ US Open

Novak Djokovic បារម្ភរបួសពេលចូលប្រកួតជុំទី២ US Open ក្រោយឈ្នះ Jerzy Janowicz នៅជុំទី១។ Novak Djokovic មានបញ្ហាដៃស្ដាំពេលឈ្នះ Jerzy Janowicz ក្នុងលទ្ធផល 6-3 5-7 6-2 6-1 ថ្ងៃនេះ។ កន្លងមកនេះអ្នកវាយកូនបាល់ដែលត្រូវការពារតំណែងជើងឯក US Open ខាងលើបានឲ្យដឹងថារូបគេនៅមានរបួសកដៃឆ្វេងមិនទាន់ជាសះស្បើយនោះឡើយ។ បែបណាក្ដី ក្នុងការផ្ដល់បទសម្ភាសន៍ Djokovic ...

Roger Federer នឹង​ត្រលប់​មក​ទីលាន​វិញ​ខែ​ មករា​ ​ឆ្នាំ​ក្រោយ​ពេល​ជា​ពី​របួស

អ្នកវាយកូនបាល់លំដាប់លេខ៤ក្នុងលោក Roger Federer បាននិយាយថា នឹងត្រលប់មកកាន់ទីលាននាខែមករា ឆ្នាំ ២០១៧ ខាងមុខ ដើម្បីចូលរួមប្រកួត Hopman Cup និង Australian Open នៅប្រទេសអូស្ត្រាលី បន្ទាប់ជាសះស្បើយរបួសជង្គង់។ ជើងឯក Grand Slam ១៧ សម័យកាល ខកខានមិនបានចូលរួមកីឡាអូឡាំពិកនៅ Rio និង US...

Andy Murray ឈ្នះ​មដាយ​មាស​នៅ​អូឡាំពិក​ក្រោយ​ឈ្នះ Juan Martin 7-5 4-6 6-2 7-5

អ្នកវាយកូនបាល់របស់ចក្រភពអង់គ្លេស Andy Murray ឈ្នះមេដាយមាសនៅអូឡាំពិកក្នុងវិញ្ញាសាវាយឯកត្តជន ពេលឈ្នះ Juan Martin យ៉ាងលំបាករហូតដល់ប្រើពេល ៤ សិតដើម្បីកាត់ក្ដី។ Murray ដែលមានចំណាត់ថ្នាក់លេខ២ក្នុងលោកចំណាយពេលរហូតដល់ជាង ៤ ម៉ោងពេលឈ្នះ Martin ក្នុងលទ្ធផល 7-5 4-6 6-2 7-5 និង ជួយឲ្យចក្រភពអង់គ្លេសឈ្នះមេដាយមាសទី ១៥ នៅអូឡាំពិកឆ្នាំនេះ (គិតត្រឹមពេលនេះ)...

Rafael Nadal ឆ្លង​ដល់​វគ្គ​ ៨ នាក់​ចុងក្រោយ​នៅ​អូឡាំពិក

អ្នកវាយកូនបាល់លំដាប់លេខ ៥ ពិភពលោក Rafael Nadal បានឈានដល់វគ្គ ៨ នាក់ចុងក្រោយហើយ យប់មិញ នៅកីឡាអូឡាំពិកក្នុង ក្រុង Rio ប្រទេសប្រេស៊ីល។ Nadal បានយកឈ្នះកីឡាករវាយកូនបាល់សញ្ជាតិបារាំង Simon Gilles ដោយពិន្ទុ ៧-៦(៥) និង ៦-៣ បន្ទាប់ពីប្រើពេលអស់ ២ ម៉ោង និង...

កីឡា​វាយ​កូន​បាល់​កម្ពុជា​ធ្លាក់​ទៅ​​ក្រុម​ Asia/Oceania III ទៅ​ក្រុម​ Asia/Oceania IV​ ​វិញ​នៅ​ Davis Cup

បន្ទាប់ពីឈរលេងនៅក្រុម Asia/Oceania III អស់រយៈពេល ៤ ឆ្នាំ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានធ្លាក់ទៅកាន់ក្រុម Asia/Oceania IV វិញនាឆ្នាំនេះ នៅ Davis Cup។ កម្ពុជាដែលរំពឹងឡើងទៅលេងក្រុម Asia/Oceania II ឆ្នាំក្រោយនោះត្រូវរលាយសាបសូន្យ និង មិនអាចរក្សាកៅអីនៅលេង ក្រុម Asia/Oceania III ថែមទៀតផង ដោយចាញ់ ក្រុម...

ក្រុម​កីឡាករ​វាយ​កូន​បាល់​​កម្ពុជា​ចាញ់​លើក​ទី ៣​នៅ Davis Cup

ក្រុមកីឡាករវាយកូនបាល់កម្ពុជាចាញ់លើកទី ៣ នៅ Davis Cup ក្នុងក្រុម Asia/Oceania III នៅ អ៊ីរ៉ង់ថ្ងៃនេះ។ កម្ពុជា ចាញ់ស៊ីរី ៣-០ ដែលក្នុងនោះ ទាំងវាយទោល និង វាយគូ។ វាយ​ទោល តាន់ នីសាន់ ចាញ់ Amer Naow ដោយ​ពិន្ទុ...

ថ្ងៃ​បើក​ឆាក​​ កម្ពុជា​​ ចាញ់​ លីបង់​នៅ​ Davis Cup ​ ៣-០

ក្រុមកីឡាវាយកូនបាល់កម្ពុជា ចាញ់ លីបង់ ៣-០ ក្នុងថ្ងៃបើកឆាកក្នុងពូល B របស់ខ្លួននៅក្រុម Asia/Oceania III ម្សិលមិញ។ ការប្រកួតទោល៖ តាន់ នីសាន់ ដែលធ្លាប់រកបានមេដាយ សំរឹទ្ធក្នុងព្រឹត្តិការណ៍ SEA Games នោះចាញ់ Dady Habib ក្នុងលទ្ធផល ៦-២ និង ៦-២។ Dady Habib...
Advertise Here 728x90