វាយកូនបាល់

អ្នក​វាយ​កូន​បាល់​លេខ​១ ចក្រភព​អង់គ្លេស Andy Murray ឡើង​​ដល់​ជុំ​ទី​៣ French Open ទាំង​លំបាក

អ្នក​វាយ​កូន​បាល់​លេខ​១ ចក្រភព​អង់គ្លេស Andy Murray ឡើង​​ដល់​ជុំ​ទី​៣ French Open ទាំង​លំបាកព្រោះ​ថា​ប្រើ​ពេល​រហូត​ដល់ ៥​សិត មុន​ឈ្នះ ​អ្នក​​វាយ​កូន​បាល់​ម្ចាស់​ផ្ទះ Mathias Bourgue។ ANDY MURRAY ​ឈ្នះ​ Mathias Bourgue ដែល​ត្រូវ​​បាន​ផ្ដល់​សិទ្ធ​អនុគ្រោះ (wildcard) ​យ៉ាង​តឹង​តែង​ដោយ​ពិន្ទុ 6-2 2-6...

សូហ្វតឹន្និស​កម្ពុជា​ នាំ​យក​មេដាយ​១៧​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​អាស៊ាន

សូហ្វតឹន្និស​កម្ពុជា​ បាន​នាំ​យក​មេដាយ​ចំនួន​១៧​គ្រឿង​មក​ជូន​ជាតិ​ ​ដែល​ក្នុង​នោះ​ ប្រាក់​៨​គ្រឿង​ និង សំរឹទ្ធិ​ ​៩ គ្រឿង។ ​​ លោក​ ជា ប៊ុនហេង​ ប្រធាន​ប្រតិភូ​​​​​កីឡា​​សូហ្វតឺន្និស​កម្ពុជា​ បានឲ្យ​​ដឹង​ថា ​កីឡាករ​កីឡាការិនី​សូហ្វតឺន្និស​កម្ពុជា​ដណ្ដើម​បាន​មេដាយ​យ៉ាង​ច្រើន​បែប​នេះ​ត្រឡប់​មក​ប្រទេស​​ ស្រប​ពេល​​ស្ថានភាព​អាកាសធាតុ​មិន​អំណោយ​ផង​ ពី​ព្រោះ​នៅ​​ម៉ាឡេស៊ី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ជា​ហេតុ​នាំ​ឲ្យ​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត បាន​សម្រេច​ផ្លាស់​ប្តូរ​វិញ្ញាសា​ប្រកួត​មួយ​ចំនួន។ ​​ក្នុង​ចំណោម​១០ប្រទេសចូលរួម​ ​ដែល​មាន​​ប្រទេស​តំបន់​អាស៊ាន​មាន​ចំនួន​៦​ និង ​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​មាន​៤ប្រទេស​​​ លើ​ប្រភេទ​អាយុ ​ក្រោម​១៣ឆ្នាំ ក្រោម១៥ឆ្នាំ...

អ្នក​វាយ​កូន​បាល់​ជម្រើសជាតិ ម៉ម ផល្គុន ឈ្នះ​​ កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ម្សិលមិញ

អ្នក​វាយ​កូន​បាល់​ជម្រើសជាតិកម្ពុជា​ ម៉ម ផល្គុន យក​ឈ្នះ​​ កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ Thanakorn Silachoat ម្សិលមិញ​ដោយលទ្ធផល 4-6 6-1 10-6​ ក្នុង ​វគ្គ​ជម្រុះ Singha Bangkok Open 2016។ នៅ​សិត​ទី១ ផល្គុន​លេង​មិន​បាន​ល្អ​ទាល់​តែ​សោះ​ដោយ​ចាញ់ ​៤-៦ ​ប៉ុន្តែ អ្នក​វាយ​កូន​បាល់​​កូន​ខ្មែរ​-អាមេរិករូប​នេះ​ធ្វើ​​បាន​ល្អ​ឡើង​វិញ​នៅ​សិត​បន្ទាប់ ពោល​ឈ្នះ​ 6-1...

ព្រឹកនេះ ​អត្តពលិកសូហ្វតឺន្នីស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​​ ម៉ាឡេស៊ី

​អត្តពលិក​កីឡា​សូហ្វតឺន្នីស​កម្ពុជា​ចេញ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​កីឡា​សូហ្វតឺន្នីសជើង​ឯក​អាស៊ាន​លើក​ទី១​នាវេលា​ម៉ោង​១១​ថ្ងៃ​ទី​២៨​ ​មេសា ​២០១៦​ នេះ​នៅ​ទី​ក្រុង​ Sabah ប្រទេស​ម៉ា​ឡេស៊ី។ កម្មវិធី​​មាន​ រយៈ​​ពេល​៥​ថ្ងៃ ​ចាប់​ថ្ងៃ​ទី​ ២៨​ ខែ​ មេសា​ ដល់​ ថ្ងៃ​ទី​ ២​ ឧសភា ២០១៦។ លោក ជា ប៊ុនហេង​ ប្រធាន​ប្រតិភូកីឡាសូហ្វតឺន្នី​សកម្ពុជា​មានប្រសាសន៍​ថា​ ​ការ​ចេញ​ដំណើរ​​ទៅ​ប្រកួត​ម៉ាឡេស៊ីលើកនេះ ​មាន​២កម្មវិធី​ គឺ​ប្រកួត​កីឡាសូហ្វតឺន្នីស​ជើងឯក​អាស៊ី​ មាន​ប្រទទេស​ចូល​រួម​...

អ្នក​វាយ​កូន​បាល់​​ជម្រើស​ជាតិ​៥​​រូប​​ត្រៀម​ចេញ​ទៅ ​​ Singha Bangkok Open 2016

​​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ត្រៀម​​​​បញ្ជូន​កីឡាករ​៥​នាក់​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍ ​Singha Bangkok Open 2016 នៅ​​ថៃ ​ចាប់ពីថៃ្ងទី៣០​ ខែ​ មេសា ដល់ថៃ្ងទី៨ខែឧសភាឆ្នាំ២០១៦។ ​នេះ​ជា​​ការ​បង្ហើប​​ឲ្យ​ដឹង​របស់​លោក ​ ជា ពៅ គ្រូ​បង្វឹក​កីឡា​វាយ​កូន​បាល់​ក្រុម​ជម្រើស​ជាតិ។​ ក្នុង​ចំណោម​​កីឡាករ​ទាំង​​៥​នាក់​ ឡុង សំនៀង បាន​​បញ្ចេញ​ទស្សនៈ​ថា​ ព្រឹត្តិការណ៍​ Singha Bangkok Open 2016 ជា...

ហូ ស្រីណុច​ ​​​ខំ​​ហ្វឹកហាត់​កីឡា​វាយ​កូន​បាល់​កម្ពុជា​ខ្លាំង​ក្លា​ ​ព្រោះ​ចង់​មាន​ឈ្មោះ​បោះ​សំឡេង​ដូច ​ ស៊ន សៀវម៉ី​

កីឡាការិនី​វ័យ​១៥​ឆ្នាំ​ ហូ ស្រីណុច ​មាន​មហិច្ឆតា​​​ហ្វឹកហាត់​​កីឡា​វាយ​កូន​បាល់​​ឲ្យ​ខ្លាំង​ក្លា​ក្នុង​គោល​ដៅ​ចង់​ល្បី​ដូច​រៀម​ច្បង​ ស៊ន សៀវម៉ី​ ​នៅ​ពេល​​​​​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ទទួល​បាន​​លទ្ធផល​ល្អ​នា​ថ្ងៃ​ខាង​មុខ។ ​​ថ្វី​បើ​ជីវភាព​គ្រួសារ​​នៅ​​​ឯ​នៅ​ឯ​ខេត្ត​បាត់ដំបង​​មិន​ធូរធារ ​ តែ​ ស្រីណុច ​មិន​បោះ​បង់​ការ​ហ្វឹកហាត់​កីឡា​វាយ​កូន​បាល់​នោះ​ទេ​ ព្រោះ​​ ​​​កីឡាការិនី​វ័យ​ក្មេង​រូប​នេះ រំពឹង​ថា​ កីឡា​អាច​នឹង​​ជួយ​សម្រាល​ជីវភាព​បាន​​បើ​សិន​​ជា​​មាន​លទ្ធផល​ប្រកួត​ល្អ​ និង ទទួល​បាន​មេដាយ​នោះ។ ​ស្រី ណុច​ បាន​​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​ ១៩​ មេសា​​ ថា​​នឹង​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ​ដើម្បី​សម្រេច​គោល​ដៅ​​និង​...

Rafael Nadal ឈ្នះ​ពាន​Monte Carlo Rolex Masters លើក​ទី ៩

កំពូល​អ្នក​​វាយ​កូន​បាល់​បាល់​សញ្ជាតិ​អេស្ប៉ាញ​ Rafael Nadal ​ឈ្នះ​ពាន​ Monte Carlo Rolex Masters ​​លើក​ទី​ ៩ ​របស់​ខ្លួន​ក្រោយ​​​លត់​អ្នក​កូន​បាល់​សញ្ជាតិ​​បារាំង​ Gael Monfils ក្នុង​លទ្ធផល​ 7-5, 5-7, 6-0 ​។ Nadal ​ថ្លែង​​បន្ទាប់​ពី​​ទទួល​ជ័យជម្នះ​ថា​ «វា​ជា​កម្មវិធី​ដែល​ខ្ញុំ​ស្រលាញ់​​ខ្លាំង​ណាស់​ ។ វា​ពិត​ជា​ពិសេស​ណាស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​​បាន​ឈ្នះ​លើក​ទី១ ហើយ​ក៏​មាន​បន្ត​បន្ទាប់​រហូត​​ដល់​ពេល​នេះ។...

ចំណោម​​អ្នក​​វាយ​កូន​បាល់​ទាំង​​១០​ក្នុង​លោក​ Djokovic ឈរ​លេខ​១​តាំង​​ឆ្នាំ​២០១១​​​

អ្នក​វាយ​កូន​បាល់​លំដាប់​លេខ​១​ក្នុង​លោក​បច្ចុប្បន្ន​ គឺ ​​កីឡាករ​​សញ្ជាតិ​ ស៊ែប Novak Djokovic ។ ​ ​ពេល​នេះ​ Novak Djokovic មាន​វ័យ ២៨​ ឆ្នាំ។​ Djokovic ​ បាន​កញ្ឆក់​​យក​ចំណាត់​​ថ្នាក់​​លេខ​១​ពី​​​អ្នក​​វាយ​កូន​បាល់​សញ្ជាតិ​អេស្ប៉ាញ​ Rafael Nadal ​តាំង​ពី​ឆ្នាំ​ ២០១១​ ​មក​ម៉្លេះ។ ​បើ​គិត​មក​ដល់​ពេល​ គឺ​...

ម៉ារិយ៉ាន់ ចង់​បាន​មេដាយ​ពីជូន​កម្ពុជា​ពី​កម្មវិធី​ប្រកួត​ជើង​ឯក​សហ្វ​តិន្នីស​​អាស៊ាន

កីឡា​ការិនី​ សហ្វតិន្នីស​កម្ពុជា​ ម៉េត ម៉ារិយ៉ាន់ ​វ័យ១៣ឆ្នាំ ​​រំពឹង ​​ថា​ដណ្ដើម​យក​មេដាយ​ ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡាសហ្វតិន្នីសជើងឯក​អាស៊ាន​ លើក​ទី១នៅ​ម៉ាឡេស៊ី ( ​1st Malaysia Softennis ​Asean Championship 2016 ​​) មក​ជូន​កម្ពុជា​វិញ​ក្រោយ​ពី​​​ធ្លាប់​​ទទួល​បាន​មេដាយ​ពី​​ Tournament  Softennis Championship 2015 ។ កីឡា​ការិនី​ សហ្វតិន្នីស​កម្ពុជា​...